កំសត់តិចអី! ម្សិលមិញ Ploy Cherman ផ្លុំនំខួបកំណើតម្នាក់ឯង និងទៅជប់លៀងនៅមណ្ឌលចាស់ជរា ព្រោះគ្មានគូស្នេហ៍នឹងគេ!

ថៃ៖ វាពិតជារឿងមួយដែលគួរឱ្យសោកស្តាយ និងហួសចិត្តជាទីបំផុត ដែលតារាស្រីមានឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈថៃ អស់រយៈពេល ជាច្រើនឆ្នាំ ប៉ុន្តែបែរជាមកត្រូវជួបរឿងកម្សត់ឯកា ស្មានមិនដល់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនទៅវិញ។

កាលពីថ្ងៃទី១៥ កញ្ញា ម្សិលមិញនេះ នាង Ploy Cherman តារាស៊ិចស៊ីមានភាពទាក់ទាញខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើនមជ្ឈដ្ឋាន បានបង្ហោះនៅក្នុង Instagram ពីទិដ្ឋភាពនៃការប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួន តែម្នាក់ឯងយ៉ាងកម្សត់ តែគួរឱ្យស្រឡាញ់ដែរ ដោយមានការច្រៀងចម្រៀងជូនពរ Happy Birthday ឱ្យខ្លួនឯងឆ្លងចូលអាយុ៣៤ឆ្នាំជាមួយនឹងនំខេកធម្មតាៗតូចមួយ។

ឃើញរូបភាពនេះហើយអាណិតនាងណាស់ ហើយក៏ឆ្ងល់ណាស់ដែរ ព្រោះពីមុននាង ក៏មានសង្សារមិនតិចនាក់ និងបានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត ចុះហេតុអ្វី បានជាពេលនេះត្រូវមកផ្លុំទៀននំខួបកំណើតយ៉ាងត្រម៉ង់ត្រម៉ោចតែម្នាក់ឯងហាក់ គ្មានភាពខ្វាយខ្វល់ថាគ្មាននរណាមកចូលរួមសោះអញ្ចឹងយ៉ាងដូច្នេះទៅវិញ?

ក្រៅពីនេះខួបកំណើតនៅឆ្នាំនេះដែរ គឺនាង Ploy Cherman មានតែមិត្តភក្តិ ជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះដែលបានរួមដំណើរជាមួយនាងមកធ្វើពិធីជប់លៀង តូចមួយដោយមានការទទួលទានអាហារថ្ងៃត្រង់ និងការជូនអំណោយសម្បុរសធម៌ បន្តិចបន្ទួចនៅមណ្ឌលចាស់ជរាមួយកន្លែង។

នេះចាត់ទុកថាជាថ្ងៃខួបកំណើត ដ៏កម្សត់ និងសាមញ្ញបំផុតរបស់តារាស្រីថៃ តាមដែលធ្លាប់បានដឹង បានឃើញ ពីមុនមក។ ប្លែកដែរជាតារាល្បីឈ្មោះ រូបក៏ស្អាត ហើយជាអ្នកមានទៀត តែមិនទាន់មានដៃគូជីវិត។ ឬ Ploy Cherman ជាមនុស្សចូលចិត្តសេរីភាព និងភាពម្ចាស់ការលើខ្លួនឯង បានជាមិនសូវខ្វាយខ្វល់រឿងស្នេហាប៉ុន្មាន ទាំងដែលអាយុមិនតិចឯណា ដល់ទៅ៣៤ឆ្នាំទៅហើយ។

គួរបញ្ចាក់ដែរថានៅក្នុង Instagram របស់ Ploy យប់មិញបានរៀបរាប់ថា «Happy birthday to Me #chermarnishappy#» មើលទៅគួរឱ្យរីករាយ និងកោតសរសើរ នាងណាស់ ទោះគ្មានគូស្នេហ៍នឹងគេ ឬគ្មានមិត្តភក្តិមកចូលរួមធ្វើពិធីខួបកំណើត ឱ្យបានអធឹកអធមដូចគេ តែនាងក៏នៅតែមានភាពរីករាយជានិច្ច ជាមួយនឹងជីវិតរស់នៅដ៏សាមញ្ញរបស់ខ្លួនឯង៕

តោះទៅមើលរូបភាពថ្ងៃខួបកំណើតរបស់ Ploy Cherman បន្តិចទៅមើល យ៉ាងណាខ្លះទៅ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload