ក្រុមU19កម្ពុជា ត្រៀមចិត្តរួចជាស្រេច ដើម្បីជួបក្រុមខ្លាំងរបស់ថៃ បន្តិចទៀតនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រុម១៩ឆ្នាំ(U19) បានត្រៀមចិត្តរួចជាស្រេច ដើម្បីប្រកួតជាមួយក្រុមម្ចាស់ជើងឯក៣សម័យកាលរបស់ថៃ ក្នុងវគ្គជម្រុះពានរង្វាន់ AFF U19 Championship 2016 នៅទីលាន Hang Day Stadium លើទឹកដីប្រទេសវៀតណាម នារសៀលម៉ោង៤ បន្តចទៀតនេះ។

mm1

ការវិលមកជួបគ្នា ក្នុងនាមជាក្រុមឈរនៅពូលBដូចគ្នានេះ វាជាការប្រកួតដ៏សំខាន់បំផុត។ ក្រុមកម្ពុជា ដែលបានចាញ់ក្រុមអូស្រ្តាលី ២-០ និងឈ្នះក្រុមឡាវ ៣-០ ពិតជាត្រូវការឈ្នះជាចាំបាច់ ដើម្បីស្វែងរកឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែមហិច្ឆតានេះ ត្រូវបានគេមើលឃើញថា វានឹងត្រូវប្រឈមនៅឧបសគ្គយ៉ាងច្រើន ព្រោះU19ថៃ គឺជាក្រុមដែលមានទម្រង់លេខល្អ ហើយពីប្រកួតកន្លងមកនេះពួកគេបានឈ្នះក្រុមឡាវ ២-១ និងបន្តឈ្នះក្រុមឥណ្ឌូនេស៊ី ៣-១។

បន្ថែមលើនេះ សម្រាប់ការជួបគ្នា៣លើក ក្នុងការប្រកួតពាន AFF U19 Championship នេះក្រុមកម្ពុជា បានចាញ់ថៃ រហូត គឺកម្ពុជាបានចាញ់ ៣-០ សម្រាប់ការជួបថៃ នៅទឹកដីវៀតណាម កាលពីឆ្នាំ០០៩ និងបន្តចាញ់ ៥-០ នៅលើទឹកដីមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១១ និងចុងក្រោយបានចាញ់ ៦-០ នៅលើទឹកដីឡាវ កាលពីឆ្នាំ២០១៥ ខណៈការប្រកួតពាននេះ ក្រុមថៃបានលើកពានចំនួន៣ដងហើយ គឺនៅឆ្នាំ២០០២ ឆ្នាំ២០០៩ និងឆ្នាំ២០១៥ ប៉ុន្តែកម្ពុជា មិនដែលឆ្លងផុតវគ្គជម្រុះតាមពូលនោះឡើយ។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបគ្នាជាថ្មីនេះគ្រូបង្វឹកជនជាតិជប៉ុន លោក Ohara Kazunori បានប្រាប់វេបសាយ Post Sport ដែលបានចុះទៅយកព័ត៌មាននៃការប្រកួតនេះដល់ប្រទេសវៀតណាមថា៖«ខ្ញុំបានរៀបចំក្រុមរួចហើយ។ ពួកគេទាំងអស់សុទ្ធតែជាកីឡាករល្អ ដូចច្នេះពួកគេ នឹងធ្វើបានល្អ ហើយលទ្ធផល នឹងមិនពិបាកយកដូចឆ្នាំមុនឡើយ(២០១៥) ព្រោះយើងមានឆន្ទៈ និងញគោលដៅរួម គឺចង់ឈ្នះដូចគ្នា»៕

The post ក្រុមU19កម្ពុជា ត្រៀមចិត្តរួចជាស្រេច ដើម្បីជួបក្រុមខ្លាំងរបស់ថៃ បន្តិចទៀតនេះ appeared first on CamboSport.