ម៉ាស៊ីន​ស្កេន​​៥​ ដាក់​​​តាម​ច្រក​​ព្រំដែន និង​ព្រលាន​យន្តហោះ​​សម្រាប់​​​​​បង្ការ​ជំងឺ​ហ្ស៊ីកា

​ម៉ាស៊ីន​ស្កេន​កំដៅ​ចំនួន​៥ ​របស់​ក្រសួង​សុខាភិបាល​កំពុង​ដាក់​ប្រចាំ​ការ​​​សម្រាប់​​​ស្ទង់​កំដៅ​​​លើ​​​អ្នក​ដំណើរ​ចេញ​ចូល​នៅ​តាម​ច្រក​ព្រំដែន និង​ព្រលាន​យន្តហោះ​​​​​​ក្នុង​​ប្រទេស​កម្ពុជា។ ការ​ដាក់​ម៉ាស៊ីន​ស្កេន​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​​​វិធាន​ការ​​បង្ការ​ជំងឺ​ ហ្ស៊ី​កា​​ (Zika ) ទូទាំង​ប្រទេស របស់​ក្រសួង​សុខាភិបាល​។​

 

ម៉ាស៊ីន​ស្កេន​​៥​ ដាក់​​​តាម​ច្រក​​ព្រំដែន និង​ព្រលាន​យន្តហោះ​​សម្រាប់​​​​​បង្ការ​ជំងឺ​ហ្ស៊ីកា

ម៉ាស៊ីន​​​ពិនិត្យ​ស្ទង់​កម្តៅ​​អ្នក​ដំណើរ​ (រូបភាព​​ពី​​ទំព័រ​ហ្វេសប៊ុក ​​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង)

 

លោក លី សូវ៉ាន់ មន្ត្រី​​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​​​​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រសួង​បាន​​​ដាក់​ម៉ាស៊ីន​ស្កេន​​​ចំនួន​៥ គឺ​​​​​នៅ​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ ​​ភ្នំពេញ​ ​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប និង​នៅ​​តាម​ច្រក​ព្រំដែន​អន្តរជាតិ​​ ​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ច្រក​ព្រំដែន​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ និង​​​​​នៅ​ច្រក​ព្រំដែន​ព្រែក​ចាក ខេត្ត​កំពត។

​​​
ក្រៅ​ពី​ការ​ដាក់​ម៉ាស៊ីន​ស្កេន​​ ​ក្រសួង​​​​​​បាន​​ចាត់​មន្ត្រី​ជំនាញ​​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ដល់​សាធារណជន​ទូ​ទាំង​ប្រទេស​​ឲ្យ​យល់​ដឹង​ពី​​របៀប​​​ការពារ​ជំងឺ​ហ្ស៊ីកា​ ព្រម​ទាំង​ពង្រឹង​​លើ​ប្រព័ន្ធ​តាម​ដាន​ជំងឺ​ហ្ស៊ីកា​​​លើ​​មនុស្ស និង​​រុករក​​មេរោគ​ដែល​អាច​ផ្ទុក​លើ​​​​មូស​ខ្លា ( ​ជា​ភ្នាក់​ងារ​ចំលង) ដើម្បី​ទប់​ស្កាត់​​ការ​រាតត្បាត​បាន​ទាន់​ពេល​វេលា។

 

ម៉ាស៊ីន​ស្កេន​​៥​ ដាក់​​​តាម​ច្រក​​ព្រំដែន និង​ព្រលាន​យន្តហោះ​​សម្រាប់​​​​​បង្ការ​ជំងឺ​ហ្ស៊ីកា

 មន្ត្រី​សុខាភិបាល​ខេត្ត​ស្វាយ​រៀង​​ចុះ​​ពិនិត្យ​​ និង​ចែក​ឯកសារ​អប់​រំ​សុខភាព​ជំងឺ​ហ្ស៊ីកា ជូន​អ្នក​ដំណើរ​ឆ្លង​ចូល​មក​កម្ពុជា

 

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ប្រទេស​កម្ពុជា​​ចាប់​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០ គេ​បាន​រក​ឃើញ​ជំងឺ​ហ្ស៊ីកា​ចំនួន​៧​ករណី ជា​ប្រភេទ​វីរុស​ក្នុង​ស្រុក​ និង​​សុទ្ធ​តែ​បាន​ជា​​សះ​ស្បើយ​។ ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ​ គេ​ពុំ​ទាន់​រក​ឃើញ​​មាន​ករណី​ជំងឺ​ហ្ស៊ីកា​ នៅ​ឡើយ​ទេ ក្នុង​​ប្រទេស​កម្ពុជា៕

 

ម៉ាស៊ីន​ស្កេន​​៥​ ដាក់​​​តាម​ច្រក​​ព្រំដែន និង​ព្រលាន​យន្តហោះ​​សម្រាប់​​​​​បង្ការ​ជំងឺ​ហ្ស៊ីកា

យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ដល់​សាធារណជន​ទូ​ទាំង​ប្រទេស​​ឲ្យ​យល់​ដឹង​ពី​​របៀប​​​ការពារ​ជំងឺ​ហ្ស៊ីកា

 

អត្ថបទ៖ មាន រតនា

រូបភាព​​៖ ​​ទំព័រ​ហ្វេសប៊ុក CDC