រដូវភ្លៀង ចង់​ការពារ​កូនៗ ពី​វីរុស​ហ្ស៊ី​កា (Zika) មែន​ទេ​? នេះ​នែ វិធី​ការពារ​មូស​

រដូវភ្លៀង ចង់​ការពារ​កូនៗ ពី​វីរុស​ហ្ស៊ី​កា (Zika) មែន​ទេ​? នេះ​នែ វិធី​ការពារ​មូស​

​ដូច​បងប្អូន​បាន​ដឹង​រួចហើយ​ថា បច្ចុប្បន្ននេះ ពិភពលោក​កំពុង​មាន​ការព្រួយបារម្ភ និង​ខិតខំ​ទប់ស្កាត់​នៃ​ការរីក​រាលដាល របស់​វីរុស​ហ្ស៊ី​កា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល បានឲ្យដឹងថា នៅ​ឆ្នាំ ២០១៦ នេះ ប្រទេស​កម្ពុជា​យើង  មិនទាន់​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កានេះ​នៅ​ឡើយ​ទេ ខណៈពេល​ដែល​ប្រទេស​ជិតខាង​យើង ដូចជា​ប្រទេស​ថៃ និង​វៀតណាម មាន​ករណី​នៃ​វីរុស​នេះ​ហើយ​។​

យ៉ាងណាមិញ ដើម្បី​ការពារ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ខាងក្រោម​នេះ គឺជា​គន្លឹះ ក៏ដូចជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ទាំង ៦ ដែល​អាច​ការពារ​កូន និង​សមាជិក​គ្រួសារ​របស់​អ្នក ពី​វីរុស​ហ្ស៊ី​កា ក៏ដូចជា​ជំងឺគ្រុនឈាម​ផងដែរ ៖

1.​    ​កម្ចាត់​ជម្រក និង​របស់​កង្វក់​នានា ដែល​ជា​សំបុក​ពពួក​មូស​
2.​    ​គេង​ក្នុង​មុង​
3.​    ​ស្លៀកពាក់​ឲ្យបាន​ជិតៗ ជាពិសេស នៅពេល​យប់​
4.​    ​រៀបចំ​ផ្ទះសំបែង ឲ្យមាន​សណ្តាប់ធ្នាប់ និង​មាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់​
5.​    ​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ថែទាំ​សុខភាព និង​ហាត់ប្រាណ​
6.​    ​ជ្រើសរើស​ផលិផល​កម្ចាត់មូស ដែល​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​បំផុត​។​

ថ្ងៃ​នេះ​ផង​ដែរ យើងខ្ញុំ​សូម​ណែនាំ​បងប្អូន នូវ​ផលិតផល​ឌុយ​អគ្គិសនី បណ្តេញ​មូស​ម៉ាក JOLLY ដែល​វា​អាច​បណ្តេញ​បាន​ទាំង​មូស រុយ និង​សត្វល្អិត​តូចៗ​។​
JOLLY មាន​សារធាតុ​ផ្សំ​ពី​ទឹក ៩៨ ភាគរយ និង​ឫស​ឈើ wormwood ២ ភាគរយ (​វា​ជា​រុក្ខជាតិ​ម្យ៉ាង ដែល​អាច​បណ្តេញ​មូស​បាន​យ៉ាង​ស័ក្តសិ​ទ្ធ​)​។​

ផលិតផល​នេះ អាច​ប្រើប្រាស់​បាន ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ទារក កុមារ និង​មនុស្ស​ចាស់ ដោយ​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​វិធី​ប្រើប្រាស់​
​វា​ងាយស្រួល​ប្រើប្រាស់​ណាស់ ដោយ​គ្រាន់​តែ​បើក​គម្រប​ដប​ទឹក យក​ទៅ​មួល​ភ្ជាប់​ជាមួយ​តួ​ឌុយ រួច​ដោត​ឌុយ ហើយ​ចុច​កុងតាក់​បើក​ជា​ការ​ស្រេច​។

​ប្រសិទ្ធិភាព​សាយភាយ​របស់​វា អាច​បណ្តេញ​មូស​បាន លើសពី ១៨ m2 ហើយ​យើង​ណែនាំ ឲ្យ​បងប្អូន​ប្រើ​ពីរ​ឈុត ដើម្បី​ប្រសិទ្ធិភាព​។

- ទំនាក់ទំនង​ទិញ​រាយ  010 901 877
- ទំនាក់ទំនង​ចែកចាយ​បន្ត 012 427 525

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។