លីវ តឺហួរ ធ្លាប់ផ្តល់ប្រាក់ជួយ តារាសម្តែងស្រីដែលត្រូវគេចាប់រំលោភ

6 Videos


តាមប្រភពបណ្តាញព័ត៌មានតៃវ៉ាន់បានឲ្យដឹងថា កំពូលតារាសម្តែង និង ចម្រៀងជើងចាស់ហុងកុង លោក លីវ តឺហួរ ហៅ Andy Lau ដែលបានប្រឡូកក្នុងពិភពសិល្បៈអស់កាលជាង ៣០ ឆ្នាំមកហើយនោះ ត្រូវបានមហាជន និង អ្នកគាំទ្រចាត់ទុកថា ជាទេវបុត្រដ៏មានចិត្តសប្បុរស ចេះជួយរំលែកទុក្ខធុរៈមិត្តភក្តិ ហើយឲ្យ តែមិត្តភក្តិណាម្នាក់ជួបបញ្ហាលំបាក គឺលោកតែងតែជួយភ្លាម ។

លីវ តឺហួរ ធ្លាប់ផ្តល់ប្រាក់ជួយ តារាសម្តែងស្រីដែលត្រូវគេចាប់រំលោភ

គួររំលឹកផងដែរថា កាលគ្រាមួយនោះ ជីវភាពរស់នៅរបស់នាង ឡាន ជាយីង ប៊ិះតែធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន ក៏ស្រាប់តែមានព័ត៌មានលេចឮថា លោក លីវ តឺហួរ បានរំលែកប្រាក់ផ្ទាល់ខ្លួនចំនួន ១០ ម៉ឺនដុល្លារហុងកុងដើម្បីជួយទ្រទ្រង់ជីវភាពរបស់នាង ។

នាង ឡាន ជាយីង ជាតារាសម្តែងជើងថ្មីនៅហុងកុង ។ នាងប្រឡូកចូលក្នុងពិភពសិល្បៈនៅពេលនាងទើបមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ។ ដោយសារតែនាងមានវ័យនៅក្មេង និង មានរូបសម្រស់ស្រស់ស្អាតនោះ ក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងភ្លាម និង ត្រូវបានគេចាត់ទុកថាជាតារាជើងថ្មីដ៏មានអនាគតភ្លឺស្វាងទៀតផង ។ ប៉ុន្តែអ្វីៗមិនបានដូចជាការគិតទុកនោះឡើយ ព្រោះក្រោយមកអាជីពសិល្បៈរបស់នាងដំណើរការមិនបានល្អឡើយ គឺបរាជ័យច្រើនជាងជោគជ័យ ។

លីវ តឺហួរ ធ្លាប់ផ្តល់ប្រាក់ជួយ តារាសម្តែងស្រីដែលត្រូវគេចាប់រំលោភ

គេនៅចាំបានថា មានថ្ងៃមួយនាងត្រូវគេអញ្ជើញឲ្យទៅមើលការថតភាពយន្តនៅក្នុងស្ទូឌីយោមួយឆ្ងាយពីទីក្រុង ហើយក៏ត្រូវបានតារាសម្តែងប្រុសហុងកុងម្នាក់ចាប់រំលោភ តែកាលណោះនាងមិនបានដាក់ពាក្យបណ្តឹងឡើយ គឺសុខចិត្តទៅឲ្យគ្រូពេទ្យពិនិត្យដោយស្ងៀមស្ងាត់ ចំណែកឯបុរសនោះក៏មិនបានសុំទោសនាងដែរ ។ ចាប់តាំងតែពីពេលនោះមកនាងក៏ចាប់ផ្តើមខូចចិត្ត និង ដកខ្លួនចេញពីពិភពសិល្បៈជាបណ្តើរ រហូតមានថ្ងៃមួយធ្លាប់ត្រូវបានគេលួចថតរូបក្នុងឈុតសម្លៀកបំពាក់រយីករយាកប្រៀបដូចជាអ្នកដើរសុំទាននៅតាមផ្លូវ ហើយរូបភាពនេះត្រូវបានមិត្តអ្នកលេងហ្វេសប៊ុកនាំគ្នាបង្ហោះចែកចាយបន្តព្រោងព្រាត ។

លីវ តឺហួរ ធ្លាប់ផ្តល់ប្រាក់ជួយ តារាសម្តែងស្រីដែលត្រូវគេចាប់រំលោភ

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក លីវ តឺហួរ ក៏បានរំលែកប្រាក់ផ្តាល់ខ្លួនចំនួន ១០ ម៉ឺនដុល្លារហុងកុងដើម្បីជួយសម្រាលទុក្ខលំបាករបស់នាង ដោយសង្ឃឹមថានាងអាចចាកផុតពីជីវភាពដ៏លំបាកលំបិននេះ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺប្រាក់ឧបត្ថម្ភទាំងនេះត្រូវចោរលួចយកទៅអស់គ្មានសល់ទៅទៀត នាងពិតជាអភ័ព្វណាស់ ៕

គ ឡេង