៦នាក់បានស្លាប់បាត់បងអាយុជីវិត ១៥០ផ្សេងទៀតរងរបួស ដោយសារតែរទេះភ្លើងបុកគ្នា នៅកណ្តាលក្រុង ប៉ាគីស្ថាន (Pakistan)

ISLAMABAD៖ ​ កាលពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦​ ម្សិលម៉ិញ​ យ៉ាងហោចណាស់ មនុស្ស ​៦នាក់ត្រូវបានស្លាប់បាត់បង់អាយុជីវិត ​រីឯ១៥០ផ្សេងទៀត ​បានកំពុងរងរបួស​ នៅពេលដែលរទេះភ្លើងបុកគ្នា ​នៅក្នុងប្រទេសប៉ាគីស្ថាន​ កាលពីថ្ងៃ ព្រហស្បតិ៍​ ពេលព្រឹក ម្សិលម៉ិញ។​មន្ត្រីប៉ូលីសលោក​ Muhammad Rizwan ​ បាននិយាយថាចំនួនអ្នកស្លាប់កើនឡើងរហូតទៅដល់ ​១៥នាក់ហើយ​ រីឯអ្នករងរបួស ​បានកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ​ទូរម៉ាស៊ីនរថភ្លើងដឹកអ្នកដំណើរ ​បានរត់ធ្លាក់ផ្លូវ ​ដែលធ្វើឱ្យមានគ្រោះនេះកើតមានឡើង។​ លោកបាននិយាយថា​ រថភ្លើងដឹកអ្នកដំណើរ ​ដែលធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ ​ភាគខាងត្បូងនៃប្រទេសនេះ ​គ្រោះថ្នាក់បានកើតឡើង ១៥នាទី​ បន្ទាប់ពីការចាកចេញពីស្ថានីយក្នុងតំបន់ ​Multan Bucch ​នៃស្រុក Punjab។​ ស្នងការរង​ Multan Nadir Chattha​ បានឱ្យដឹងថារថភ្លើងដឹកទំនិញដែលត្រូវបានគេបង្ខំឱ្យឈប់ ​បន្ទាប់ពីបុរសម្នាក់​ បានព្យាយាមធ្វើអត្តឃាតនៅពេលដែលរថភ្លើង​ ដឹកអ្នកដំណើរមកពីទិសដៅដូចគ្នា ​បានបុកគ្នាពេញទំហឹង។​អ្នកដែលរងរបួស ​កំពុងត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យនានានៃទីក្រុង ​ដោយក្រុមសង្គ្រោះ​។ ​ទន្ទឹមនឹងនោះដែរ អាជ្ញាធរផ្លូវដែកក្នុងតំបន់បានរៀបចំរថភ្លើងមួយផ្សេងទៀត​ ដើម្បី ទទួលយកអ្នកដំណើរ​ ដែលនៅរស់រានមានជីវិត​ ដើម្បីបន្តដំណើរទៅកាន់ទីក្រុង​ ការ៉ាជី។​ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា​ ចំនួនអ្នកស្លាប់ត្រូវបានស្ថិតនៅក្នុងហានិភ័យ​ ដោយសារតែមានការកើនឡើងជាបន្តបន្ទាប់ ​ខណះអ្នកជិះមួយចំនួនទៀតជាប់គាំងនៅក្នុងរថភ្លើង។​

៦នាក់បានស្លាប់បាត់បងអាយុជីវិត ១៥០ផ្សេងទៀតរងរបួស ដោយសារតែរទេះភ្លើងបុកគ្នា នៅកណ្តាលក្រុង ប៉ាគីស្ថាន (Pakistan)៦នាក់បានស្លាប់បាត់បងអាយុជីវិត ១៥០ផ្សេងទៀតរងរបួស ដោយសារតែរទេះភ្លើងបុកគ្នា នៅកណ្តាលក្រុង ប៉ាគីស្ថាន (Pakistan)៦នាក់បានស្លាប់បាត់បងអាយុជីវិត ១៥០ផ្សេងទៀតរងរបួស ដោយសារតែរទេះភ្លើងបុកគ្នា នៅកណ្តាលក្រុង ប៉ាគីស្ថាន (Pakistan)៦នាក់បានស្លាប់បាត់បងអាយុជីវិត ១៥០ផ្សេងទៀតរងរបួស ដោយសារតែរទេះភ្លើងបុកគ្នា នៅកណ្តាលក្រុង ប៉ាគីស្ថាន (Pakistan)
អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://news.xinhuanet.com