បើ​មិន​យកចិត្តទុកដាក់​ទៀត បុគ្គលិក​ការិយាល័យ ប្រាកដ​ជា​ខូចដៃ​អស់ហើយ​!

បើ​មិន​យកចិត្តទុកដាក់​ទៀត បុគ្គលិក​ការិយាល័យ ប្រាកដ​ជា​ខូចដៃ​អស់ហើយ​!

​តើ​អ្នក​ជា​បុគ្គលិក ដែល​កំពុង​ធ្វើការ ដោយ​ប្រើ​ដៃ​របស់​អ្នក ៦ ទៅ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​មែន​ទេ​? តើ​អ្នក​ជា​បុគ្គលិក ដែល​ប្រើ​កុំព្យូទ័រ ជា​ទៀងទាត់​រាល់ថ្ងៃ ហើយ​យូរ​ម៉ោង​មែន​ទេ​?

​បើ​ដូច្នេះ​មែន អ្នក​កំពុងតែ​ប្រឈម នឹង​ជំងឺ​ឈឺ​កដៃ ឬ​ភាសា​បច្ចេកទេស​ពេទ្យ​ហៅថា carpal tunnel syndrome ហើយ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។​
​ការងារ​ដែល​មាន​ជាប់ទាក់ទង នឹង​ការប្រើប្រាស់​កុំព្យូទ័រ ដូចជា អ្នក​កាត់ត​រូបភាព អ្នក​ឌី​ហ្សា​ញ អ្នក​វាយ​អត្ថបទ ... ពិត​ជា​ការងារ​ដែល​ងាយ​គ្រោះថ្នាក់ ចំពោះ​ភ្នែក និង​កដៃ​ខ្លាំងណាស់​។​

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​គួរស្វែងយល់ ៖
១. ការឈឺ​កដៃ​បែបនេះ អាច​បណ្តាលមកពី​ការ​រលាក ឬ​ការប្រើ​កដៃ​របស់​អ្នក ក្នុង​រយៈពេល​យូរ​ជាប់​ជាប្រចាំ ជាពិសេស ការ​វាយ​អត្ថបទ និង​ប្រើ mouse កុំព្យូទ័រ​
២. រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​ការ​ហើម ឈឺ ពិបាក​កម្រើក និង​តឹង​ណែន នៅ​កដៃ​របស់​អ្នក​
៣. អ្នក​ដែល​ប្រឈម​មុខ​ខ្លាំង គឺ​បុគ្គលិក​ការិយាល័យ អ្នក​កាត់ដេរ និង​អ្នក​សម្អាត
៤. យូរ​ទៅ វា​អាច​វិវត្ត​ទៅ​ជា​ជំងឺរលាក​សន្លាក់ ប្រសិនបើ​អ្នក​មិនបាន ទទួល​ការព្យាបាល​ត្រឹមត្រូវ ហើយ​ចុងក្រោយ អ្នក​អាច​បាត់បង់​ដៃ​របស់​អ្នក​។​
​ដូច្នេះ បើ​អ្នក​ឧស្សាហ៍​ឈឺ​កដៃ សូម​ប្រញាប់​ទៅ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដថា ដៃ​របស់​អ្នក​មិន​មាន​បញ្ហា ឬ​ទទួល​ការព្យាបាល​ទាន់ពេលវេលា​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។