កម្លាំងចម្រុះបង្រ្កាបរថយន្ត Camry ១គ្រឿង ដឹកឈើក្រុញូងទម្ងន់ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់, មន្ដ្រីសមត្ថកិច្ចម្នាក់រងរបួស ដោយសារក្រុមឈ្មួញចោលដែកត្រូវ

(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន ជំនាញរដ្ឋបាលព្រៃឈើពោធិ៍សាត់ នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ​ផ្នែកសឹករងខេត្ត និងអង្គការអភិរក្សធនធានធម្មជាតិ បានសហការគ្នាបង្រ្កាបរថយន្ត Camry ​១គ្រឿង ដឹកឈើគ្រញូងទម្ងន់ជិត ៦០០គីឡូក្រាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ងី វិរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូង ជិត៦០០គីឡូក្រាមនាពេលនេះ ធ្វើឡើងដោយមានកិច្ចសហការពីកម្លាំងចម្រុះទើប​បង្រ្កាបបាន។ លោកនាយខណ្ឌបន្តថា ក្រោយមានការឃាត់រថយន្តដឹកឈើគ្រញូង ស្រាប់តែមានក្រុមមិនស្គាល់អត្តសញ្ញាណ​១ក្រុម ជិះរថយន្តម៉ាក ISUZU មួយបាំងកន្លះ​១គ្រឿង និងម៉ូតូ​១គ្រឿង បានមកស្ទាក់គ្រវែងដែកវែង ហើយបើករត់បាត់ ធ្វើឲ្យកម្លាំងសមត្ថកិច្ចរបួសម្នាក់ និងខូចរថយន្ត​១គ្រឿង នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក្នុងគោលបំណងរំដោះរថយន្តដឹកឈើគ្រញូងនោះចេញ។

លោកនាយខណ្ឌបន្តទៀតថា វត្ថុតាងរថយន្ត​១គ្រឿង ម៉ាក Camry ពណ៌ស្ករ គ្មានស្លាកលេខ និងឈើគ្រញូងជិត ៦០០គីឡូក្រាម ត្រូវបានយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថាម្ចាស់រថយន្ត Camry ដឹកឈើនោះ ត្រូវបានគេស្គាល់ឈ្មោះ រាក់ ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ រីឯឈ្មួញចាំទទួលរកស៊ីដុះស្លែនោះ ឈ្មោះ ពៅ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា សកម្មភាពការដឹកជញ្ជូនឈើ និង ការកាប់បំផ្លាញព្រៃឈើ​ នៅភាគកណ្តាលជួរភ្នំក្រវាញ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក ពីសំណាក់ឈ្មួញ​ ដែលមានខ្នងបង្អែកក្រាស់ នៅក្នុងខេត្តពោធិ៍សាត់។

បើតាមប្រភពពីមន្ត្រីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ​ឈ្មួញដែលល្បីខាងរកស៊ី ម៉ៅផ្តាច់នូវបទល្មើសព្រៃឈើ ហើយម៉ៅផ្តាច់ម៉ាខេត្តនេះ គឺល្បងធំទី១ ជាមន្ត្រីនគរបាលម្នាក់ នៅស្រុកក្រគរ​ រីឯល្បងតូចរបស់គេម្នាក់ទៀត គឺជាទាហ៑ានខាងដឺប៊េ ប្រចាំស្រុកក្រវាញ​ ជាអ្នកប្រមូលទិញឈើ នៅតាមព្រៃ ​ដឹកសុទ្ធតែរថយន្តធុនដំរីទឹក រថយន្តច្នៃគ្រប់ប្រភេទ ឆ្លងកាត់តាមផ្លូវច្រកអូត្រាវ ចេញពីទឹកដីស្រុកភ្នំក្រវាញ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពី​ និងបន្តទៅកាន់ព្រំដែន នៃប្រទេសវៀតណាម ដោយរលួន។

ប្រភពនោះ​ បានឱ្យដឹងទៀតថា ​ការរកស៊ីដឹកឈើ សឹងក្លាយជាមហាសេដ្ឋី ពីសំណាក់ឈ្មួញទាំងពីរនាក់នោះ បើនិយាយពីក្រុមសមត្ថកិច្ច នៅខេត្តពោធិ៍សាត់ គ្មាននណាមួយ រីស្ថាប័នណាមួយហ៑ានប៉ះពាល់ ឈើប្រណីតរបស់ពួកគាត់ឡើយ​ គឺបានត្រឹមតែសុំម៉ារស់ប៉ុណ្ណោះ។

ដោយឡែកនៅផ្លូវលេខ៥៦ ចាប់ពីស្រុកវាលវែង រហូតដល់ក្រុងពោធិ៍សាត់ ក៏មានការដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ តាមមធ្យោបាយគោយន្តច្នៃ និង រថយន្តតូចធំផងដែ ដោយពួកគ្រាន់តែសុំផ្លូវ ខាងអង្គការស៊ីអាយ និងមន្ត្រីព្រៃឈើ​ និងកម្លាំងពាក់ព័ន្ធ ដូចស្រម៉ោចដែលឈរជើង នៅម្តុំអូរលាក់មាស និង ​នៅម្តំដំណាក់ឈើក្រំ មានមេព្រៃផ្នែក និងមេព្រៃ មកពីអធិការដ្ឋាន គឺអ្វីៗវាបានដំណើរការ ដោយរលូនតែម្តង។​

ជុំវិញនិងការលើកឡើងថា​ មានបើកដៃឲ្យក្រុមឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ នៅខេត្តពោធិ៍សាត់នេះ​ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមិនទាន់អាចសុំការទំនាក់ទំនង ខាងរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ បាននៅឡើយទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត