ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

ឆ្កែរបស់អ្នកគឺជាមិត្តសម្លាញ់របស់អ្នក ដែលស្រលាញ់អ្នកខ្លាំងបំផុត មិនថាអ្នកទៅជាបែបណា មានឬក្រនោះទេ ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងនោះទេថាឆ្កែរបស់អ្នកគឺមានភាពរីករាយក្នុងជីវិតជាងអ្នកទៅទៀត ដឹងអត់ថាហេតុអ្វី ខាងក្រោមនេះគឺជាចម្លើយ ។

1សប្បាយរីករាយរាល់ថ្ងៃ

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

មិនបាច់ខ្វាយខ្វល់រឿងការងារ មិនបាច់ខ្វាយខ្វល់រឿងលុយកាក់ មិនបាច់ខ្វាយខ្វល់រឿងស្នេហា មិនបាច់ខ្វាយខ្វល់ពីការប្រកួតប្រជែង សំភារៈនិយមជាដើម នេះហើយជាហេតុដែលធ្វើឲ្យវាមានភាពរីករាយជាងអ្នក។

2អាចដេកគ្រប់កន្លែងដែលវាចង់ដេក

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

ឆ្កែរបស់អ្នកអាចនឹងដេកគ្រប់ទីកន្លែងដែលវាចង់ មិនខ្វល់ថានៅពេលណា នៅកន្លែងណា និងស្ថានភាពណាក៏ដោយ តែអ្នកប្រហែលជាមិនអាចនោះទេ។

3ធ្វើឆ្កួត ធ្វើជាស្រេចតែក្បាលវ៉ាល់ មិនខ្វល់ថាអ្នកដទៃគិតយ៉ាងម៉េច

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

តើអ្នកអាចធ្វើរឿងឆ្កួតមួយចំនួននៅមុខអ្នកដទៃដើម្បីឲ្យខ្លួនឯងរីករាយដែរឬទេ ចម្លើយគឺភាគតិចណាស់ តែឆ្កែរបស់អ្នកអាច ពីព្រោះវាមិនខ្វល់ថាអ្្នកដទៃនឹងមើលមកវាបែបណានោះទេ វាចូលចិត្តធ្វើបែបណា វានឹងធ្វើបែបនោះ ។

4ទោះបីជារូបរាងបែបណា ស្លៀកពាក់បែបណា ជិះអ្វីក៏ដោយ នរណាគិតយ៉ាងម៉េចក៏គិតទៅ

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

បើសិនជាឲ្យអ្នកជិះម៉ូតូកញ្ចាស់មួយគ្រឿងទៅសាលា ខណៈដែលមិត្តភក្តិរបស់អ្នកជិះសុទ្ធតែម៉ូតូទំនើប ហើយគ្រួសារអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញម៉ូតូថ្មី អ្នកប្រហែលជាមិនជិះម៉ូតូចាស់នោះទេ ព្រោះខ្លាចខ្មាស់គេ ញ៉ែស្រីមិនបាន ឬ គេមើលងាយជាដើម ប៉ុន្តែឆ្កែរបស់អ្នកនឹងមិនខ្វាយខ្វល់ពីរឿងទាំងនេះនោះទេ “ជិះអីជិះទៅសំខាន់អញបានដើរលេង”។

5បង្ហាញក្ដីស្រលាញ់ដោយមិនបាច់ខ្វាយខ្វល់ពីអារម្មណ៍ និងក្រសែភ្នែកអ្នកដទៃ

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

អ្នកប្រហែលជាអៀនមិនហ៊ានបង្ហាញក្ដីស្រលាញ់ចំពោះអ្នកដែលអ្នកស្រលាញ់ នៅចំពោះមុខអ្នកដទៃ ក៏ព្រោះតែអៀន ខ្លាចអ្នកដទៃថាមិនសមរម្យ ប៉ុន្តែអ្នកដែលឃើញឆ្កែរបស់អ្នកអៀនដែរឬទេ ?

6មិនបាច់ដេកយប់មិនលក់ព្រោះគិតរឿងអនាគត់

ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?

ដោយសារបញ្ហាលុយកាក់ រឿងរ៉ាវអនាគត់គ្រួសារអ្នកពេលខ្លះអ្នកត្រូវគិតច្រើន ធ្វើការច្រើន រហូតដល់គ្មានពេលសម្រាក ឬ ក៏ដេកមិនលក់ ប៉ុន្តែឆ្កែរបស់អ្នកនឹងដេកលក់នៅពេលដែលវាងងុយ ហើយវាក៏មិនបានខ្វល់ថាស្អែកមានអីស៊ីឬ ត្រូវស៊ីអី ដែរ។

ការបង្ហាញចំណុចខាងលើនេះមិនមានន័យចង់បង្ហាញថា អ្នកគួរតែធ្វើឆ្កែល្អជាងនោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញនូវចំណុចមួយចំនួនដែលអ្នកគួរតែកែប្រែ (មិនមែនធ្វើតាមទាំងអស់ទេ) ដើម្បីឲ្យជីវិតរស់នៅរបស់អ្នកកាន់តែមានភាពរីករាយ ៕

  • ដឹង​អត់​ថា​ហេតុអ្វី​បាន​ជា​ឆ្កែរ​បស់​អ្នក​សប្បាយ​ចិត្ត​ជា​អ្នក ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ចំនេះដឹង
Tags: