ច្បាប់​មួយ​ក្នុង​បាល់ទាត់​ដែល​ Neymar ចង់​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ចិត្ត​ជាមួយ​ Ronaldo

កាលពីពេលថ្មីនេះកាសែត Catalan Newspaper Sport បានជួបសម្ភាសន៍ជាមួយខ្សែប្រយុទ្ធមុតស្រួចរបស់ Barcelona គឺកីឡាករ Neymar ដោយក្នុងកិច្ចសម្ភាសន៍ពួកគេបានចោទជាសំនួរថាបើសិនជាអាចប្ដូរច្បាប់មួយក្នុងបាល់ទាត់ តើច្បាប់អ្វីដែលអ្នកនឹងប្ដូរ ?

ច្បាប់​មួយ​ក្នុង​បាល់ទាត់​ដែល​ Neymar ចង់​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ចិត្ត​ជាមួយ​ Ronaldo

ឆ្លើយតបនឹងសំនួរនេះ Neymar បាននិយាយថា « វាពិបាកនិយាយណាស់នៅពេលសួរថាច្បាប់អ្វីដែលអ្នកចង់ប្ដូរនៅក្នុងបាល់ទាត់ ប៉ុន្តែខ្ញុំគិតថាច្បាប់មួយដែលខ្ញុំចង់ប្ដូរគឺការពិន័យចំពោះការដោះអាវអបអរគ្រាប់បាល់របស់ខ្លួន » ។

Neymar បន្តថា « នៅពេលអ្នកស៊ុតបញ្ចូលទីឲ្យក្រុមអ្នកប្រាកដជាសប្បាយខ្លាំង ចង់អបអរជាមួយអ្នកគាំទ្រហើយអ្នកចង់សម្ដែងវាតាមរយៈដោះអាវដើម្បីសម្ដែងអារម្មណ៍សប្បាយចិត្តខ្លាំង តែពេលនេះវាមិនអាចទេបើអ្នកធ្វើបែបនោះអ្នកប្រាកដជាទទួលបានការពិន័យពីអាជ្ញាកណ្ដាលមិនខាន ដូចនេះទើបខ្ញុំចង់ផ្លាស់ប្ដូរវា » ។

ច្បាប់​មួយ​ក្នុង​បាល់ទាត់​ដែល​ Neymar ចង់​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ចិត្ត​ជាមួយ​ Ronaldo

ច្បាស់ណាស់ច្បាប់នោះបានចែងថាសម្រាប់កីឡាករដែលដោះអាវនៅពេលអបអរការប្រកួតពួកគេប្រាកដជាទទួលបានការពិន័យកាតលឿងមិនខាន តែទោះជាដឹងច្បាស់ក៏ដោយក៏កីឡាករមួយចំនួននៅតែសម្រេចចិត្តធ្វើវានៅពេលពួកគេបានស៊ុតបញ្ចូលទីឲ្យក្រុមតាមស្មើឬឈ្នះនៅចុងម៉ោងជាក់ស្ដែងសូម្បីតែ Ronaldo ក៏ធ្លាប់ធ្វើបែបនេះ ។

ប្រភព ៖

ច្បាប់​មួយ​ក្នុង​បាល់ទាត់​ដែល​ Neymar ចង់​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ចិត្ត​ជាមួយ​ Ronaldo

  • ច្បាប់​មួយ​ក្នុង​បាល់ទាត់​ដែល​ Neymar ចង់​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ចិត្ត​ជាមួយ​ Ronaldo已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កីឡា
Tags: