រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ជួប​សំណេះសំណាល​ជាមួយ​យោធិន​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ខេត្តកំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ពី​ធី​ជួប​សំណេះ​សំណាល​មួយ​យោធិន​ចូល​និវត្ត នាយទាហាន និង​ពល​ទាហាន ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម​, នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​មន្ត្រី​អមដំណើរ​ជា​ច្រើន​រូប​ទៀត​មុន​ឱកាស​បុណ្យ​ភ្ជុំ​ចូល​មក​ដល់ ។

មាន​មតិ​ស្វាគមន៍​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ឆេ​ង នាយក​សាលា បាន​លើក​ឡើង​ថា ខាង​សាលា​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ស្ថាប័ន​របស់​លោក ។ ភាព​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ក្នុង​សាលា គឺ​បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ព្រមទាំង​អស់លោក​អ្នក​សប្បុរសជន​ជា​ច្រើន​រូប​ទៀត ។ វត្តមាន​របស់​លោក​រដ្ឋមន្ត្រី​ជា​សារ​មួយ​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​ព្រមទាំង​ប្រតិភូ​អមដំណើរ ដែល​ឆ្លៀតឱកាស​ដ៏​មមាញឹក​នៃ​រាជរដ្ឋាភិបាល​អញ្ជើញ​ចុះ​ធ្វើ​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ដល់​អង្គភាព​យើងខ្ញុំ ។

នា​ឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី លោក​ជំទាវ ព្រមទាំង​ប្រតិភូ​អមដំណើរ ដែល​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​ចូល​និវត្ត គ្រួសារ​កងទ័ព ព្រមទាំង​សិក្ខាកាម​ទាំងអស់​នា ឱកាស​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ ជា​បុណ្យប្រពៃណី​របស់​ខ្មែរ​យើង​ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

មាន​ប្រសាសន៍​នា​ពិធី​នេះ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​នាំ​យក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ទ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​យោធិន​ចូល​និវត្ត គ្រួសារ​កងទ័ព នាយ និង​ពល​ទាហាន ព្រម​ទាំ​សិក្ខាកាម​ទាំងអស់ ដែល​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ជា​និ​ច្វ​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​នាយ និង​ពល​ទាហាន​ទាំងអស់ ដែល​កំពុង​បម្រើ​ការ និង​អ្នក​ដែល​បាន​ចូល​និវត្ត​ហើយ​ក្តី ។

ក្នុង​ពិធី​សំណេះសំណាល​នុះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​នាំ​យក​នូវ​គ្រឿង​ឩ​ប​ភោគ​បរិភោគ​ចែក​ជូន​ដល់​យោធិន​ចូល​និវត្ត គ្រួសារ​កងទ័ព នាយ នាយទាហានរង ពល​ទាហាន ដែល​ចូលរួម​ជាង​៣០០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ឃី​ត​១​កញ្ចប់ មាន​ដូច​ជា​ត្រីខ​១​យួរ សាប៊ូ​១​កញ្ចប់ ស្ករស ប៊ី​ចេ​ង ទឹកដោះគោ និង​ថ្នាំពេទ្យ ព្រមទាំង​អង្រឹង​១ មី​១​កេស និង​ថវិការ​៥​ម៉ឺន​រៀល​ផង​ដែរ ។ ថវិការ និង​គ្រឿង​ឧបភោគបរិភោគ​នា​ពេល​នេះ ថ្វី​ត្បិត​តែ​មាន​ចំនួន​តិចតួច​មែនពិត ក៏​អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​បងប្អូន​កងទ័ព​យើង​បាន​មួយ​កម្រិត​ដែរ ៕