CL យក​បទ “Lifted” ទៅ​អង្រួន​ឆាក​នៅ​អាមេរិក​លើក​ដំបូង

កម្មវិធី “The Late Show with James Corden” របស់​ប៉ុស្តិ៍ CBS អាមេរិក ទើប​តែ​បញ្ចេញ​វីដេអូ​សម្ដែង​របស់​តារា​ចម្រៀង​ស្រី​កូរ៉េ​ខាងត្បូង CL សម្រាប់​បទ​ចម្រៀង​អាមេរិក​ដំបូង​របស់​នាង​គឺ​បទ “Lifted”។

 

សមាជិក​ 2NE1 ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធី​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជាមួយ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត​ដូច​ជា Patrick Demspey, Jimmy Kimmel, និង Renee Zellweger។ការ​សម្ដែង​របស់​ CL បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទស្សនា​ផ្ទាល់​ទាំង​អស់​ជក់​ចិត្ត​យ៉ាង​ខ្លាំង​។ ក្នុង​នោះ ពិធីករ James Corden ក៏​បាន​ចូលរួម​ច្រៀង​មួយ​ឃ្លា​ដែរ។ ចង់​ដឹង​ថា​ការ​សម្ដែង​នេះ​ពិសេស​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​តែ​ម្ដង៖

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop