ម៉ាឡេស៊ី​នៅតែ​បន្ត​ភាពខ្លាំង ខណៈ​ហ្វីលីពីន​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ AFF U19 និពន្ធដោយ : សឿន វណ្ណឌេត       September-16-2016, 5:04 pm         155

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម៉ាឡេស៊ី​នៅតែ​បន្ត​ភាពខ្លាំង ខណៈ​ហ្វីលីពីន​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ AFF U19​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​(U19)​ម៉ាឡេស៊ី នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការយក​ឈ្នះ​លើក​ទី​របស់ខ្លួន​លើ​ក្រុមយុវជន U19 សិង្ហ​បុរី ២-១ ខណៈ​ក្រុមយុវជន​ជម្រើសជាតិ U19 ហ្វីលីពីន បាន​បាត់បង់​ឱកាស​ក្នុង​ពានរង្វាន់ AFF U19 Championship 2016 ក្រោយ​ចាញ់​ក្រុម U19 ម្ចាស់ផ្ទះ​វៀតណាម ៤-៣ កាលពី​ម្សិលមិញ​។

​ក្រុមយុវជន​ជម្រើសជាតិ U19 ម៉ាឡេស៊ី ក្រោយពី​យកឈ្នះ​លើ​ក្រុមយុវជន U19 ហ្វីលីពីន ៥-០ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ ក្រុម​នេះ​បានបង្ហាញ​ភាពខ្លាំង​តាមរយៈ​បន្ត​យកឈ្នះ​លើ​ក្រុម​សិង្ហ​បុរី ២-១ កាលពី​ម្សិលមិញ​សម្រាប់​ការប្រកួត​លើក​ទី​២​ក្នុង​ពានរង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ AFF U19 Championship 2016 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

​ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ហ្វីលីពីន បាន​បាត់បង់​ឱកាស​ប្រជែង​ទៅកាន់​វគ្គ​បន្ត​ក្នុង​ពានរង្វាន់ AFF U19 Championship 2016 ក្រោយពី​បាន​ចាញ់​ជា​បន្តបន្ទាប់​សម្រាប់​៣​ប្រកួត​របស់ខ្លួន បើទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។ នៅ​ថ្ងៃ​ប្រកួត​បើកឆាក​ក្រុម​នេះ​បាន​ចាញ់​ក្រុមយុវជន U19 ទី​ម័​រ​ខាងកើត ២-១ រួច​បន្ត​ចាញ់​ក្រុមយុវជន U19 ម៉ាឡេស៊ី ៥-០ និង​បន្ត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ៤-៣ កាលពី​ម្សិលមិញ​។

​ជ័យជម្នះ ៤-៣ លើ​ក្រុម​ហ្វីលីពីន​នេះ​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​មួយ​នេះ​នៅមាន​ឱកាស​ក្នុង​ការបន្ត​ប្រជែង​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U19 Championship 2016​។ ដោយ​បច្ចុប្បន្ន​នៅក្នុង​ពូ​ល B ក្រុមយុវជន​វៀតណាម កំពុង​នាំមុខគេ​ដោយមាន​៧​ពិន្ទុ និង​ម៉ាឡេស៊ី​ឈរ​លំដាប់​បន្ទាប់​ដោយមាន​៦​ពិន្ទុ ប៉ុន្តែ​ម៉ាឡេស៊ី​ទើប​ឆ្លងកាត់​២​ប្រកួត ឬ​ឯ​វៀតណាម​បាន​ឆ្លងកាត់​៣​ប្រកួត​។

​ដោយឡែក ក្រុមយុវជន U19 ទី​ម័​រ​ខាងកើត​កំពុង​ឈរ​លំដាប់​លេខ​៣​ដោយមាន​៣​ពិន្ទុ ឬ​ឯ​ក្រុមយុវជន U19 សិង្ហ​បុរី​ឈរ​លំដាប់​ទី​៣​ដោយមាន​១​ពិន្ទុ​។ ចំណែក​ក្រុមយុវជន U19 ហ្វីលីពីន​ដែល​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ​កំពុង​ឈរ​បាត​តារាង​ដោយ​មិនមាន​១​ពិន្ទុ​ឡើយ​៕