វិះនឹងស្លាប់ តែសំណាងបានទូរស័ព្ទ Huawei រងគ្រាប់ជំនួស

6 Videos


កាលពីពេលថ្មីៗនេះ មានការលើកឡើងសរសើរពីម៉ាកទូរស័ព្ទ Huawei ពេញប្រទេសចិនថា ប្រហែលជាមានលាក់កំបាំងនូវចំណុចពិសេសមួយចំនួនទៀត ដូចជាម៉ាកទូរស័ព្ទនេះក៏អាចការពារពីគ្រាប់កាំភ្លើងបានដែរ ដូចរឿងដែលបានលើកឡើងខាងក្រោម ។

វិះនឹងស្លាប់ តែសំណាងបានទូរស័ព្ទ Huawei រងគ្រាប់ជំនួស

កាលពីដើមខែកញ្ញា បុរសមកពីអាហ្វ្រិកខាងត្បូងម្នាក់ត្រូវបានចោរបិទមុខពីរនាក់ប្លន់ ហើយបានដកកាំភ្លើងបាញ់តម្រង់ទៅទ្រូងរបស់គេ ក្នុងចម្ងាយយ៉ាងជិតបំផុតប្រមាណត្រឹមតែ ២ ជំហាន ។ ក្រោយពីកេះកៃ គ្រាប់កាំភ្លើងដែលមានប្រវែង ៩ មិល្លីម៉ែត្របែរជាប្លាតចេញមកវិញ ដោយសារគ្រាប់នោះរត់ទៅត្រូវទូរស័ព្ទ Smartphone ម៉ាក Huawei ដែលនៅក្នុងហោប៉ៅអាវរបស់គាត់ ។ យ៉ាងណាក្តី ចោរបិទមុខទាំងពីរនាក់ក៏បានគេចខ្លួន ក្រោយពីបានប្រាក់ ២០ ដុល្លារ ដោយបន្សល់ទុកជីវិតជូនបុរសអ្នកជំនួញនោះវិញ ។

វិះនឹងស្លាប់ តែសំណាងបានទូរស័ព្ទ Huawei រងគ្រាប់ជំនួស

បុរសអ្នកជំនួញរូបនោះត្រូវបានគេស្គាល់ឈ្មោះ Siraaj Abraham អាយុ ៤១ ឆ្នាំ ហើយក្រោយពីរងភាពភ័យខ្លាចបែបនេះ រូបគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែមិនមានរងរបួសស្នាមនោះទេ ។ ក្រោយត្រូវគ្រាប់កាំភ្លើង ទូរស័ព្ទនោះត្រូវបានខូចខាតទាំងស្រុង ហើយបើតាមប្រភពព័ត៌មានបានដឹងថា ក្រោយពេលខាងក្រុមហ៊ុន Huawei បានដឹងរឿងនេះ ពួកគេក៏ឧបត្ថម្ភជូនទូរស័ព្ទថ្មីសន្លាងមួយគ្រឿងទៀតម៉ាក Huawei P9 Lite ជូនលោក Abraham វិញផងដែរ ។

វិះនឹងស្លាប់ តែសំណាងបានទូរស័ព្ទ Huawei រងគ្រាប់ជំនួស

វាអាចនិយាយបានថា ជារឿងសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ សម្រាប់លោក Abraham ដែលបានជួបរឿងកន្លងមកនេះ ៕

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

វិះនឹងស្លាប់ តែសំណាងបានទូរស័ព្ទ Huawei រងគ្រាប់ជំនួស