អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?

កាលពីសប្ដាហ៍មុន អ្នកជំនាញបានរកឃើញសាកសពព្រះសង្ឃមួយអង្គដែលបាត់ព្រះកាយប្រហែលពីររយឆ្នាំមកហើយ ក្នុងកាយវិការសមាធិ ព្រះហស្តទាំងគូក្ដោបចូលគ្នា នៅក្នុងសភាពល្អ មិនស្អុយរលួយឡើយ។ រឿងរ៉ាវនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបណ្ដាញសារព័ត៌មានធំៗលើលោក និងបង្កើតជាចម្ងល់ថាហេតុអ្វីបានជាព្រះសពនេះមិនស្អុយរលួយ។

អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?

ពេលនេះបព្វជិតជាន់ខ្ពស់ក្នុងសាសនាព្រះពុទ្ធមួយអង្គ បានបញ្ចេញសង្ឃដីកាថា ព្រះសង្ឃដែលរកឃើញគង់ភាវនាក្នុងព្រះភ្នែនដូចផ្កាឈូកនេះ កំពុងសមាធិស្លុងអារម្មណ៍អណ្ដែតអណ្ដូងស្មារតី និងមិនទាន់សុគតនៅឡើយទេ។ សពព្រះសង្ឃដែលរកឃើញរក្សាទុកក្នុងស្បែកសត្វ នៅភាគកណ្ដាលប្រទេសម៉ុងហ្គោលីនេះ កំពុងស្ថិតនៅក្រោមការធ្វើកោសល្យវិច័យ។

អ្នកវិទ្យាសាស្ត្រ មិនទាន់ធ្វើការបញ្ជាក់បានថា ហេតុអ្វីបានជាសពព្រះសង្ឃអាចនៅរក្សាបានយ៉ាងល្អដូចនេះទេ ប៉ុន្តែមតិខ្លះបានអះអាងថា អាកាសធាតុត្រជាក់គឺជាមូលហេតុនៅពីក្រោយអាថ៌កំបាំងដ៏អស្ចារ្យនេះ។ យ៉ាងណាក្ដី វេជ្ជបណ្ឌិត Barry Kerzin ដែលជាគ្រូពេទ្យប្រចាំព្រះកាយរបស់មេដឹកនាំសាសនានៅទីបេ ដាឡៃ ឡាម៉ា បានប្រាប់កាសែត Siberian Times ថា ព្រះសង្ឃដែលរកឃើញ កំពុងស្ថិតនៅក្នុងស្ថានភាពសមាធិដ៏កម្រមួយ។ លោកបានបន្តទៀតថា ប្រសិនបើអ្នកតាំងសមាធិ អាចបន្តនៅក្នុងស្ថានភាពបែបនេះរហូត គេនឹងក្លាយទៅជាព្រះពុទ្ធ។

អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?

សពព្រះសង្ឃនេះ ត្រូវរកឃើញ ក្រោយពេលបុរសម្នាក់លួចយក និងបម្រុងលក់តាមទីផ្សារងងឹត។ មន្ត្រីប៉ូលិសប្រទេសម៉ុងហ្គោលី បានចាប់ខ្លួនជនសង្ស័យហើយ ចំណែកសពព្រះសង្ឃត្រូវបញ្ជូនទៅរក្សាទុកនៅមជ្ឈមណ្ឌលជាតិជំនាញកោសល្យវិច័យ៕

ប្រភព ៖ khmernews

  • អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: