លោក ប្រាយុទ្ធ ចាន់អូចា ផ្តល់ពិន្ទុខ្លួនឯង «A+» ដែលមានន័យថា លោកជានាយករដ្ឋមន្ត្រីថៃដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ

លោក ប្រាយុទ្ធ ចាន់អូចា ផ្តល់ពិន្ទុខ្លួនឯង «A+» ដែលមានន័យថា លោកជានាយករដ្ឋមន្ត្រីថៃដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា លោកពិតជាអ្នកទទួលជោគជ័យ ក្នុងការដឹកនាំរដ្ឋាភិបាលថៃរយៈពេលជាងពីរឆ្នាំមកនេះ ហើយរបបរបស់លោក បានបោសសម្អាតនូវរាល់ ភាពរញ៉េរញ៉ៃក្នុងប្រទេស ដែលជាជំងឺជាងមួយទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ លោក ប្រាយុទ្ធ បានណែនាំមន្ត្រីសំខាន់ៗរបស់លោកទាំងអស់ឲ្យបញ្ជ្រៀបដំណឹងនៃសមិទ្ធផល ដែលរដ្ឋាភិបាលរបស់លោកសម្រេចបាន ក្នុងអំឡុងពេលជាងពីរឆ្នាំមកនេះ ទៅកាន់សាធារណជនថៃទាំងអស់ បានជ្រាបនិងយល់ដឹង។ នៅក្នុងកិច្ចប្រជុំនោះដែរ ត្រូវបានអូសបន្លាយរហូតទៅដល់រយៈពេលប្រាំម៉ោងឯណោះ។

អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់សម្តីលោក ប្រាយុទ្ធ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនៅឯវិមានរដ្ឋាភិបាល ដែលមានការចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រដ្ឋថៃ ជាច្រើននោះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានឃើញស្នាមញញឹមរបស់ប្រជាជនថៃ ត្រឡប់មកវិញ។ ស្នាមញញឹមរបស់ Siam បានបាត់បង់ ពីសង្គមថៃអស់រយៈកាលជាង ១០ឆ្នាំមកហើយ ដោយអំឡុងកាលណោះ ប្រទេសជាតិក៏គ្មានសន្តិភាព ហើយសេដ្ឋកិច្ចក៏ទទួលបានអភិវឌ្ឍន៍យឺតយ៉ាវថែមទៀត» 

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានបង្កើតឡើងនូវកិច្ចប្រជុំពិភាក្សា ដែលបានប្រើរយៈពេលយូរបែបនេះ ជាលើកទីមួយហើយ ដោយលោកក៏បានប្តេជ្ញាបន្ថែមទៀតដែរថា លោកនឹងនាំយកប្រទេសថៃ ចាកចេញពី ចង្កោមប្រទេសកំពុងអភិវឌ្ឍន៍ (Third World Developing Countries) ទៅកាន់ប្រទេសដែលមាន ការអភិវឌ្ឍពេញលេញ (First World Developing Countries) ឲ្យបាន៕

ប្រភព៖ Fresh News

  • លោក ប្រាយុទ្ធ ចាន់អូចា ផ្តល់ពិន្ទុខ្លួនឯង «A+» ដែលមានន័យថា លោកជានាយករដ្ឋមន្ត្រីថៃដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: