ញាក់សាច់ ! ឆេះ​ផ្ទះ​លក់​សាំង​យ៉ាង​សន្ធោសន្ធៅ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​លក់​សាំង​មួយ​កន្លែង​នៅ​ភូមិ​ស្រែអំបិល ឃុំ​ឈើទាល ស្រុក​កៀន​ស្វាន ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​កាន់​កន្លែង​កើតហេតុ រីឯ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ក៏​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ដែរ ។

សេចក្តីរាយការណ៍​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ និង​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ ៕