ក្រុម​ការងារ​ផលិត​រឿង “ស្រទន់​មន្ត​ស្នេហ៍” ត្អូញ​រង​សម្ពោធ​ខ្លាំង

មាស រស្មី ដែល​មាន​តួនាទី​ជា line producer (អ្នក​ចាត់ចែង​ក្រុម) របស់​  studio 4 បាន​រៀបរាប់​ក្នុង​ជំនួប​អ្នក​ដឹក​នាំ​រឿង “ស្រទន់មន្តស្នហ៍” ជាមួយ​អ្នក​គាំទ្រ​​ពេល​ព្រឹកមិញ​ដោយ​ត្អូញត្អែរ​​ថា ទទួល​រង​​​សម្ពោធ​ខ្លាំង​ពេល​​​ផលិត​​ប្រលោមលោក​ពេញនិយម​នេះ​ឲ្យ​ទៅ​ជា​ខ្សែភាពយន្ត ​​។

 

ក្រុម​ការងារ​ផលិត​រឿង “ស្រទន់​មន្ត​ស្នេហ៍” ត្អូញ​រង​សម្ពោធ​ខ្លាំង

 

រស្មី បាន​បន្ត ព្រោះ​តែ “ស្រទន់​មន្ត​ស្នេហ៍” ជា​រឿង​ប្រលោមលោក​ដែល​ល្អ​ពេក​ ទើប​ក្រុម​លោក​រង​សម្ពោធ​បែបនេះ។ “ខាង​ក្រុម​បង​មាន​ក្ដី​រំពឹង​ទុក​ខ្ពស់​ចំពោះ​រឿង​នេះ ហើយ​ក៏​អាច​ថា​ជា​សម្ពោធ​មួយ​ក៏​ថា​បាន ហើយ​ក៏​អាច​និយាយ​បាន​ថា​ ជួយ​ជំរុញ​ទឹកចិត្ត​មក​ឲ្យ​ខាង​ក្រុម​ផលិត​ដែរ”។

 

ចំណែក ជ័យ សម្បត្តិ អ្នក​ដឹកនាំ​រឿង​វិញ​ បាន​បញ្ចេញ​មតិ​ផ្ទាល់ខ្លួន​ដែរ​ថា លោក​មាន​អារម្មណ៍​ភ័យ ពេល​ដែល​បាន​មក​ដឹក​នាំ​រឿង​នេះ ព្រោះ​តែ​រឿង​នោះ​ជា​ប្រលោមលោកល្អ​មួយ​នេះ​៕

 

ចុចអាន៖ស្រីស្អាត យ៉ាដា សម្រេចចិត្ត​ទៅ​តេស្ត​សមត្ថភាព “ស្រទន់​មន្ត​ស្នេហ៍”

 

 

អត្ថបទ៖ទ្រី រ៉ាវី