U19 កម្ពុជា​ ចាញ់​ U19 ថៃ ២-១

ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ (U19)បាន​​បរាជ័យ​ក្រោម​ថ្វី​ជើ​ង​យុវជនថៃ​​ក្រោម​អាយុ​១៩ ឆ្នាំ​​​ដោយ​លទ្ធផល​២-១​ ​​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ពូល​ B នៃ​ពាន​រង្វាន់​ AFF U19 Youth Championship 2016 នៅ​ប្រទេស​វៀតណាម។

 

ការ​ប្រកួត​នៅ​តង់​ទី​មួយ ក្រុម​ថៃ​បាន​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង​នៅ​ដើម​តង់ ប៉ុន្តែ​កម្ពុជា​​ជា​អ្នក​ស៊ុត​ចូល​ទី​មុន​ដោយ​​កីឡាករ អ៊ិន សុដាវិត​ នៅ​នាទី​៨​ដើម្បី​នាំ​មុខ​ ១-០។ បន្ទាប់​ពី​វាយ​សម្រុក​ខ្លាំង​ ប៉ុន្តែ​ធ្វើ​មិ​ន​បាន​សម្រេច​ ក្រុម​ថៃ​ចាប់​ផ្តើម​លេង​ដោយ​​បច្ចេកទេស​មួយ​ៗ និង​ស៊ុត​ចូល​ទី​​កម្ពុជា​បាន​២​គ្រាប់​​ជាប់​គ្នា​នៅ​​នាទី​២៨ និង​៣០ ដោយ​កីឡាករ Wachpirom និង Kanitsribumphen ។ ចប់​តង់​ទី​មួយ ថៃ​នាំ​មុខ​កម្ពុជា​ ២-១។

 

ចំពោះ​ការ​ប្រកួត​នៅ​តង់​ទី​ពីរ​​​កម្ពុជា​បាន​បង្កើន​​កា​រ​វាយ​សម្រុក​វិញ ​ដើម្បី​​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ចប់​ការ​ប្រកួត​យុវជន​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ​ ចាញ់​យុវជន​​ថៃ​ក្រោម​អាយុ​ ១៩​ឆ្នាំ​ ២-១​៕
U19 កម្ពុជា​ ចាញ់​ U19 ថៃ ២-១

 

ជម្រើស​១១​នាក់​របស់​ U19 កម្ពុជា ប៉ះ​ U19 ថៃ​បន្តិច​ទៀត​នេះ​
១- កែវ សុខសិលា (ប្រធាន​ក្រុម)
២- លី វ៉ាហេទ
៣- ស៊ន នឿត
៤- ស្លេះ សេន
៥- យ៉ើ សាហ្វី
៦- សឿត បារាំង
៧- ឡុង ភារ៉ាត់
៨- អ៊ិន សុដាវិត
៩- ឆេង ម៉េង
១០- អ៊ន ចាន់ប៉ូលីន
១១- ពៅ ប៉ុនវុទ្ធី

 

អត្ថបទ៖ ជាន ចាន់រ៉ា​​