ងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែក

6 Videos


ម្ចាស់បទចម្រៀងមួយបទដែលមានចំណងជើងថា «រាំញីកែងជើង» ងួន ចាន់ដេវីដ នឹងបង្ហាញ វត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំដ៏អស្ចារ្យនៅក្នុងបរិវេណសកលវិទ្យាល័យន័តុននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីចូលរួមស្វែងរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែក

នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ តារាចម្រៀងល្បី ងួន ចាន់ដេវីដ នឹងនាំយកបទចម្រៀង ល្បីៗជាច្រើនបទមកសម្តែង និង ច្រៀងជូនប្រិយមិត្តចាត់ទុកជាការសណ្តាប់ ។ នៅក្នុងនោះ ក៏មានបទ «រាំញីកែងជើង» ជាបទចម្រៀងមួយដែលធ្វើឱ្យរូបលោកទទួលបានការគាំទ្រ យ៉ាងច្រើនបំផុតពីទស្សនិកជន ។

ងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែក

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានប្រកាសក្រោយពេល ដែលរូបលោកបានដឹងថាការប្រគំ តន្ត្រីដ៏អស្ចារ្យនេះគឺធ្វើឡើងក្នុងគោលបំណងស្វែងរកថវិកា ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែក

ជាមួយនឹងការបង្ហាញវត្តមានតារាល្បីរូបនេះ គេសង្ឃឹមថានឹងមានទស្សនិកជនគាំទ្រ និង ចូលរួម ទស្សនាយ៉ាងច្រើនកុះករជាក់ជាមិនខាន ៕ ប្រមាញ់តួ

ងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែកងួន ចាន់ដេវីដ នឹងបង្ហាញវត្តមាននៅក្នុងវេទិកាដើរលើកម្រាលព្រំនៅថ្ងៃស្អែក