អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ

6 Videos


សម្រាប់មួយគូនេះនៅតែជាទីចាប់អារម្មណ៍របស់មិត្តអ្នកគាំទ្រ ទោះជាពួកគេកម្របង្ហោះរូបថតផ្អែមល្ហែមដូចគូស្នេហ៍ឯទៀត ហើយមិនសារភាពពីទំនាក់ទំនងដោយបើកចំហ តែការប្រមាញ់ព័ត៌មានរវាងតារាឯកប្រុសស្រីខុសទ្រនំមួយគូនេះ គឺមិនបានមើលរំលងឡើយ។

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ
គួរបញ្ជាក់ផងដែរថា មួយរយៈមុននេះ តារាឯកស្រីក្នុងរឿង «ឧត្តមភរិយា» (Padiwarada) បេឡា វ៉ានីតា (Bella Vanita) បានធ្វើដំណើរទៅកម្សាន្តនៅសមុទ្រ ហើយក៏មានបង្ហោះរូបថតខ្លះទុកជាចំណីចក្ខុសម្រាប់មិត្តអ្នកគាំទ្រ ហើយជាមួយគ្នានោះ តារាឯកប្រុសក្នុងរឿង «ព្យុះស្នេហ៍កំហឹងចិត្ត» (Morrasoom Sawaat) លោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat) ក៏បានបង្ហោះរូបថតដែលលោកទៅកម្សាន្តនៅសមុទ្រដូចគ្នា។

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ
មើលតាមរយៈទិដ្ឋភាពរូបថតដែលបានបង្ហោះ គេសង្កេតឃើញថា រូបថតរបស់ពួកគេទាំងពីរហាក់ស្ថិតក្នុងបរិយាកាសតែមួយ ដូចនេះក៏សង្ស័យថា ទាំងពីរនាក់នេះអាចលួចទៅកម្សាន្តស្ងាត់ៗតែពីរនាក់ ហើយរូបថតរបស់ បេឡា ដែលបានបង្ហោះប្រហែលជាថតដោយលោក វៀរ តែម្តង ព្រោះឃើញក្នុងដៃលោកក៏មានកាមេរ៉ាបែបអ្នកថតរូបអាជីពផងដែរ។

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ
សម្រាប់ចំណុចដែលសង្ស័យនេះ ទីបំផុតត្រូវបានបើកស្រាយ ដោយលោក វៀរ មិនបានធ្វើការប្រកែក តែក៏មិនក្លាហានក្នុងការសារភាពឱ្យលំអិនឡើយ។ លោក វៀរ បានបង្ហើបថា បើសង្ស័យក៏សង្ស័យចុះ ព្រោះលោកចូលចិត្តពេលដែលមានមនុស្សតាមសង្ស័យចំពោះទង្វើរបស់លោក ព្រោះនេះបានន័យថា លោកគឺជាទីចាប់អារម្មណ៍របស់មហាជន។

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយអីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ
លោក វៀរ បានបន្ថែមទៀតថា ពេលទៅណាមកណា គឺព្យាយាមរកពេលវេលាឱ្យត្រូវគ្នា តែពេលខ្លះក៏ជួប ហើយពេលខ្លះគឺ បេឡា ដើរលេងជាមួយក្រុមមិត្តភក្តិរបស់នាងច្រើនជាង ដូចនេះគឺព្យាយាមណាត់ជួបគ្នា ហើយក៏ឆ្លៀតឱកាសសម្រាកលំហែកាយ។

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយអីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ
ជាការពិតណាស់ មិត្តអ្នកគាំទ្រប្រហែលជាត្រូវរងចាំថា តើពេលណាទើបតារាប្រុសស្រីទាំងពីរនាក់នេះ ព្រមបង្ហោះរូបដែលថតជាមួយគ្នាក្នុងដំណើរកម្សាន្តទៅសមុទ្រលើកនេះ ចៀសជាងការបង្ហោះរូបថតដែលថតតែម្នាក់ឯង៕ ខេរី (ប្រភព៖ អឹមថៃ)

អីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយអីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយអីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយអីយ៉ា! វៀរ ស៊ូកូលឡាវ៉ាត់ និង បេឡា វ៉ានីតា ត្រូវគេចាប់បានភស្តុតាងហើយ