អ្នក​សេព និង​ចែកចាយ​ថ្នាំញៀន​ចំនួន​៣​នាក់​ត្រូវ​នគរបាល​ខេត្ត​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​

ខេត្តព្រះសីហនុ៖ យុវជនចំនួយ៣នាក់ ជាប់ចោទសេព និង ចែកចាយថ្នាំញៀន ត្រូវបានកម្លាំងជំនាញនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង ១៦ និង២០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចក្រុម១៨ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ka-16-09-2016-02

លោក វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យចំនួន ០១នាក់ -ឈ្មោះ មាស រដ្ឋា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ដកហូតបានថ្នាំញៀនចំនួន២ កញ្ចប់តូច ទម្ងន់១.២៨ក្រាម ក្រោយពីធ្វើការ ឃាត់ខ្លួនហើយយើងក៏នាំឈ្មោះ មាស រដ្ឋា ទៅឆែកឆេរបន្ទប់ផ្ទះ សំណាក់ Blue sky ក៏ប្រទះ ឃើញបក្ខពួករបស់គេចំនួន២នាក់ទៀតដែលមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឆោម តារា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ ២-ឈ្មោះ លឹម សុភក្ត្រា ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ឆែកឆេរពុំមានរក ឃើញអ្វីទេ រកឃើញតែសម្ភារៈសម្រាប់ជក់គ្រឿងញៀន។

លោក វរសេនីយ៍ឯកស៊ុន សុផាត បានបន្តថា បើទោះបីជាការបង្ក្រាបករណីគ្រឿងញៀននេះមានការលំបាក ស្មុកស្មាញយ៉ាង ណាក៏ដោយ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ កម្លាំងជំនាញរបស់លោក បាននឹងបន្តស្រាវជ្រាវ ស៊ើប អង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ។ បច្ចុប្បន្ន យុវជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានកម្លាំងជំនាញ ធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ សមុទ្រខៀវ

img-20160916-wa0045_resized
img-20160916-wa0017_resized