របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

គ្រប់ផលិតផលម៉ាកល្បី ដែលមនុស្សជាច្រើនហៅថារបស់ Brand Brand នោះ គឺសុទ្ធសឹងតែមានរបស់ក្លែងក្លាយ ដែលវាត្រូវបានឈ្មួញទុច្ចរិតផលិតឡើងដើម្បីលក់ក្នុងទីផ្សារ។ សូម្បីតែកាបូបក៏ដូច្នោះដែរ ជាពិសេសកាបូបល្បីម៉ាក LV ឬ CHANEL ជាដើម ត្រូវបានគេដាក់លក់ព្រោងព្រាតនៅតាមទីផ្សារ ដែលនេះវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និង ម្ចាស់ផលិតផលដើមយ៉ាងខ្លាំង។ ដូចនេះនៅថ្ងៃនេះ ខេមបូមេក សូមលើយកពីរបៀបត្រួតពិនិត្យមើលថាតើកាបូបមួយណាជាកាបូប Brand Brand ពិត ហើយមួយណាក្លែងក្លាយ ដើម្បីចែកជូនប្រិយមិត្ត ជៀសវាងការចំណាយអស់ប្រាក់ច្រើនហើយបានរបស់ក្លែងក្លាយ។

យកចិត្តទុកដាក់លើភាពលំអិត

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

រាល់ផលិតផលម៉ាកល្បីៗវាត្រូវបានគេត្រួតពិនិត្យជាច្រើនដងច្រើនសារ មុននឹងធ្វើការបញ្ចេញលក់លើទីផ្សារ សូម្បីតែថ្នេរក៏ត្រូវតែស្អាតគ្មានស្នាមដាច់ ឬ បែបផែននៃថ្នេរត្រូវតែដូចគ្នា (ឧទាហរណ៍ គ្រប់ថ្នេរនៅលើដៃកាបូប គម្លាតពីមួយទៅមួយត្រូវតែស្មើរគ្នា)។ សម្រាប់ផលិតផលដែលផលិតមិនត្រូវស្ដង់ដារ នឹងមិនត្រូវបានក្រុមហ៊ុនបញ្ចេញលក់ក្នុងទីផ្សារនោះទេ។

ឡេវ ឬ ក្បាលខ្សែរ៉ូត

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

គ្រប់ឡេវ ឬ ក្បាលខ្សែរ៉ូត ដែលបានប្រើប្រាស់លើផលិតផលពិតប្រាកដគឺត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ហើយវាត្រូវបានបោះពុម្ភ Logo ក្រុមហ៊ុន ឬ ម៉ាកផលិតផលលើនោះតែម្ដង មិនមែនជាការបិទនោះទេ ម្យ៉ាងវិញ ឡេវ ឬ ក្បាលខ្សែរ៉ូតរបស់ផលិតផលពិត វានឹងមិនមានស្នាមរបកទឹកថ្នាំ ឬ ស្នាមឆ្កូតនោះទេ។

វត្ថុធាតុសម្រាប់ផលិត

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

កាបូប Brand ពិតប្រាកដវាត្រូវបានផលិតចេញពីវត្ថុធាតុដែលមានគុណភាពខ្ពស់ មិនមែនជាស្បែកគគ្រើមនោះទេ ហើយក៏គ្មានជាតិខ្លាញ់ និង ស្អិតផងដែរ។ ភាគច្រើននៃកាបូបម៉ាកល្បីតែងតែមានភាពទន់ និង ងាយស្រួលបត់បែន មិនថាអ្នកព្យាយាមបត់បែបណា នោះទេ វានឹងត្រលប់ទៅរកស្ថានភាពពីមុនរបស់វាដដែល។

ម៉ាកសញ្ញានៅលើកាបូប (Brand names )

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

ការចំណាំលើ Brand names ក៏ជាចំណុចដ៏សំខាន់ផងដែរ រាល់ផលិតផលក្លែងក្លាយតែងតែប្រើប្រាស់ពុម្ភអក្សរមិនដូចរបស់ពិតនោះទេ  ម្យ៉ាងវិញទៀតរបស់ពិតតែងតែប្រើប្រាស់ទឹកថ្នាំពិសេសសម្រាប់បោះពុម្ភ។  ម្យ៉ាងវិញទៀតយើងអាចចំណាំបានតាមរយៈម៉ាកសញ្ញានៅលើផលិតផលមានស្នាកស្នាម ហើយកំហុសឆ្គងដ៏ធំមួយទៀតនោះគឺការប្រើប្រាស់ទីតាំងផលិតខុស ឬ ពណ៌ខុសជាដើម។

លេខកូដសំគាល់ (Serial number)

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

Serila Number ឬ លេខសំគាល់ គឺកន្លែងមួយដ៏សំខាន់ដើម្បីត្រួតពិនិត្យថាកាបូបនោះពិតឬ ក្លែងក្លាយ ។ សម្រាប់កាបូប Brand ពិតប្រាកដ លេងសំគាល់ត្រូវបានបោះពុម្ភលើកន្លែងដែលពិសេស ហើយវានឹងមិនងាយនឹងរបក ឬ រលុបនោះទេ ប៉ុន្តែកាបូបក្លែងក្លាយភាគច្រើនគ្រាន់តែប្រើប្រាស់ស្ទីគ័របិទតែប៉ុណ្ណោះ ដែលធ្វើឲ្យវាងាយនឹងរបក។

សំបកវិចខ្ចប់

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

ត្រូវចងចាំថាកាបូបដែលមានតម្លៃថ្លៃពិតប្រាកដ សំបកវិចខ្ចប់ក៏មើលទៅមានតម្លៃដូចគ្នា  ហើយភាគច្រើននៃសំបកវិចខ្ចប់របស់ពិតគឺត្រូវរចនាយ៉ាងទាកទាញស៊ីជាមួយនឹងកាបូប ទាំងពណ៌ និងរូបរាង របស់វា។

ស្វែងរកព័ត៌មានជាមុន សឹមទៅហាងទិញជាក្រោយ

របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

បើសិនជាអ្នកបានសម្រេចចិត្តជាមុនរួចហើយថាអ្នកនឹងទិញកាបូបម៉ាកមួយណា អ្នកអាចធ្វើការស្វែងរកព័ត៌មានឲ្យបានច្រើនជុំវិញកាបូបមួយនេះតាមរយៈ Online ជាមុនសឹមទៅកាន់ហាងដើម្បីទិញវា។ ធ្វើដូចនេះអ្នកនឹងអាចងាយស្រួលមើលដឹងថា កាបូបដែលអ្នកមើលនៅហាងនោះពិត ឬ ក្លែងក្លាយ។

 


របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ

  • របៀប​​ពិនិត្យ​មើល​កាបូប ​Brand Brand ពិត​ប្រាកដ ឬ ក្លែង​ក្លាយ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:បច្ចេកវិទ្យា
Tags: