រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់

6 Videos


នៅម៉ោងជិត ១០ យប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងសង្កែខាងកើត ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកតាកូម៉ាមួយគ្រឿងបុកម៉ូតូអូសរាប់សឹមម៉ែត្រ និង បន្តទៅបុកជាមួយរថយន្តហ៊ីលុចមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សស្លាប់ដល់ទៅ ៥ នាក់ ។

រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងបើកក្នុងល្បឿនយ៉ាងលឿន ក៏ទៅបុកជាមួយម៉ូតូម៉ាកវ៉េវអូសជាច្រើនម៉ែត្រ រួចរថយន្តបង្កនោះមិនអស់ចិត្ត បានទៅបុកបន្តជាមួយរថយន្តម៉ាកហ៊ីលុចមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សទាំងអស់ស្លាប់ ៥ នាក់ស្លាប់ នៅនឹងកន្លែងក្នុងនោះមានប្រុស ៣ ស្រី ២ និង មនុស្ស ៣ នាក់ទៀត បានរងរបួសធ្ងន់ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ។

រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់

មកដល់ពេលនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់ទាំង ៥ នាក់នោះនៅឡើយទេ គ្រាន់តែដឹងថា ៤ នាក់ជិះក្នុងរថយន្តម៉ាកហ៊ីលុច្ស និង ២ នាក់ទៀតជិះម៉ូតូ ។

រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់

អ្នកឃើញហេតុការណ៍គ្រោះថ្នាក់នោះបាននិយាយថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកតាកូម៉ាបើកលើផ្លូវខាងលើមានលឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយម៉ូតូអូសប្រហែល ៦០ ម៉ែត្រទើបរបូតរួចរថយន្តនោះបន្តបុកជាមួយរថយន្តមួយគ្រឿងទៀត ទើបបណ្តាលឱ្យមានមនុស្សស្លាប់បែបនេះ ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តតាកូម៉ាកបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕

សុថាត់

រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់រថយន្តតាកូម៉ាបុកម៉ូតូរួចបន្តទៅបុករថយន្តហីលុច បណ្តាលឲ្យស្លាប់ ៥ នាក់របួស ៣ នាក់