សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !

6 Videos


នៅក្នុងខែតុលាខាងមុខនេះ តារាសម្តែង និង ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី ត្រៀមប៉ះគ្នាជាមួយ លោក ជា វណ្ណារិទ្ធ នៅក្នុងរឿងភាគទូរទស្សន៍បាយ័នក្រោមស្នាដៃនិពន្ធរបស់លោក ហ៊ុយ វាសនា ។ មានការព្រលយថា នេះជារឿងចុងក្រោយរបស់ សុខ សោម៉ាវត្តី ព្រោះនាងបានប្រកាសថា ឈប់ទទួលការសម្តែង រឿងទៀត ។

សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !

ក្រៅពីធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី ត្រូវបានគេចាត់ទុកជាតារាសម្តែង ដែលកំពុងតែមានការគាំទ្រពីសំណាក់មិត្តយុវវ័យ។នាងសម្តែងបានល្អជាពិសេសតួដែលមានចរិកក្រម៉ិចក្រម៉ើម ។ក្នុងនោះក៏មានការសោកស្តាយពីសំណាក់អ្នកគាំទ្រជាច្រើន ក្រោយពីអ្នកមេម៉ាយរូបស្រស់ម្នាក់នេះ ប្រកាសឈប់សម្តែងរឿង ។

សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !

អ្វីដែលកត់សំគាល់ មុននិងបញ្ចប់ការសម្តែងរឿង សុខ សោម៉ាវត្តី បានសម្រុក ថតរឿងជាបន្តបន្ទាប់ មានដូចជារឿង«សួស្តីលោកគ្រូកម្លោះ» «Super Mom »«ខូចចិត្តអាជីព» ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងត្រៀមថតរឿងភាគអោយទូរទស្សន៍បាយ័នក្នុងតំណែងជាតួឯកស្រី រួមជាមួយលោក ជា វណ្ណារិទ្ធ ជាតួប្រុស ។

ជា វណ្ណារិទ្ធ បានប្រាប់ថា តាមពិតរឿងនេះគ្រោងថតជាយូរមកហើយ ចេះតែពន្យារ ដោយសារ សុខ សោម៉ាវត្តី មានការងាររវល់ខ្លាំង ។ រឿងនេះដែរ ក៏ត្រៀម និង ចាប់ផ្តើមថតនៅខែតុលានេះជាស្នាដៃនិពន្ធរបស់ លោក ហ៊ុយ វាសនា ។

សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !

កន្លងមក សុខ សោម៉ាវត្តី ធ្លាប់សម្តែងរួមគ្នា ជាមួយលោក ជា វណ្ណារិទ្ធ ដែលភាគច្រើន រឿងរបស់អ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ មុននេះអ្នកទាំងពីរបានបង្ហាញវត្តមានរួមគ្នានៅក្នុងរឿង«អ្នកនាង ម្ចាស់ឡឺកឺ»របស់ផលិតកម្មមហាហង្ស ដែលទទួលបានជោគជ័យហួសពីការរំពឹងទុក ៕

ចេនី

សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !

  • សុខ សោម៉ាវត្តី និង ជា វណ្ណារិទ្ធ ត្រៀមប៉ះគ្នាជាលើកចុងក្រោយ !已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:សិល្បៈ