ត្រាទីស្តីការគណៈរដ្ឋមន្ត្រី “ក្រឡាប់ផ្ងារជើង” លើផែនទីបង្កើតសង្កាត់កោះរ៉ុងសន្លឹម

​យោង​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មន្ត្រី​ក្រសួងមហាផ្ទៃ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បង្កើត​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ដោយ​កាត់​យក​ភូមិ​ចំនួន​២​នៃ​សង្កាត់​កោះ​រ៉ុ​ង​ គឺ​ភូមិ​កោះ​តូច​ និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម​ ដោយ​អនុក្រឹត្យ​លេខ​១៦៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បង្កើត​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

ត្រាទីស្តីការគណៈរដ្ឋមន្ត្រី “ក្រឡាប់ផ្ងារជើង” លើផែនទីបង្កើតសង្កាត់កោះរ៉ុងសន្លឹម

ត្រាទីស្តីការគណៈរដ្ឋមន្ត្រី “ក្រឡាប់ផ្ងារជើង” លើផែនទីបង្កើតសង្កាត់កោះរ៉ុងសន្លឹម

​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​មាន​ភូមិ​ចំនួន​២​ គឺ​ភូមិ​កោះ​តូច​ និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម​ ហើយ​ទីតាំង​សាលាសង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ឋិត​នៅ​ក្នុងភូមិ​កោះ​តូច​ ។​ ព្រំប្រទល់​រដ្ឋបាល​នៃ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ជា​ឧ​ប​សម្ព័ន្ធ​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៦៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បង្កើត​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ។​

​ប្រការ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​បំផុត​នោះ​ គឺ​នៅ​ត្រង់​ថា​ ផែនទី​ព្រំប្រទល់​រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ដោយ​បំបែក​ចេញពី​សង្កាត់​កោះ​រ៉ុ​ង​ ឋិត​នៅ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​ផែនទី​ឧ​ប​សម្ព័ន្ធ​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៦៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បង្កើត​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​នោះ​ គឺ​បែរជា​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ត្រូវ​បាន​គេ​វាយ​បញ្ច្រាស​ឲ្យ​ "​ក្រឡាប់​ផ្ងារជើង​"​ ឡើង​លើ​ទៅ​វិញ​ ។​

ត្រាទីស្តីការគណៈរដ្ឋមន្ត្រី “ក្រឡាប់ផ្ងារជើង” លើផែនទីបង្កើតសង្កាត់កោះរ៉ុងសន្លឹម

​នេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​របៀបរបប​ធ្វើការ​ខ្ជីខ្ជារ​របស់​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​មួយ​ចំនួន​ក្រោម​ឱវាទ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ត្រូវជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អន់​ជាង​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាសង្កាត់​កោះ​រ៉ុ​ង​ទើប​បង្កើត​ថ្មី​ទៅ​ទៀត​ ៕​

Related