អ្នកលេង Facebook ខ្លះមិនជឿថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានរាជរដ្ឋាភិបាលប្រគេនមេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ

​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ទទួល​បាន​មេដាយ​មុនី​សារា​ភ័​ណ្ឌ​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ ពី​រាជរដ្ឋាភិបាល​"​ រួច​មក​ភ្លាមៗ​ ស្រាប់តែ​មាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ប្រើប្រាស់​ Account​ ឈ្មោះ​ "​ Oun​ Long"​ ដែល​ទំនងជា​ព្រះសង្ឃ​មួយ​អង្គ​ផង​ បាន​សម្តែង​នូវ​អារម្មណ៍​មិន​ជឿ​ និង​បាន​បញ្ជាក់​ថា​ "​ជា​ព័ត៌មាន​មិន​ពិត​"​ ថែម​ទៀត​ផង​ (Sic!)​ ។​

អ្នកលេង Facebook ខ្លះមិនជឿថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានរាជរដ្ឋាភិបាលប្រគេនមេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ

​តាម​ការ​ពិត​ រួម​ទាំង​មាន​ព័ស្តុតាង​ជា​ឯកសារ​ជាក់ស្តែង​បង្ហាញ​រួច​ហើយ​ផង​ គឺ​យោង​តាម​សំណើ​របស់​ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ជានា​យក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព​ និង​ជា​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ និង​គ្រូ​ឧត្ត​រមណី​ ប៊ុ​ន​ សា​លួត​ ជា​ព្រះ​មេគណ​ខេត្តឧត្តរមានជ័យ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ សម្រេច​ប្រគេន​មេដាយ​មុនី​សារា​ភ័​ណ្ឌ​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ ដោយ​អនុក្រឹត្យ​លេខ​៨៦៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

អ្នកលេង Facebook ខ្លះមិនជឿថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានរាជរដ្ឋាភិបាលប្រគេនមេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ

​មូលហេតុ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បំពាក់​មេដាយ​មុនី​សារា​ភ័​ណ្ឌ​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ ប្រគេន​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ និង​ព្រះ​គ្រូ​ឧត្ត​រមណី​ ប៊ុ​ន​ សា​លួត​ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​អះអាង​ថា​ ដោយ​ព្រះ​អង្គ​មាន​ស្នា​ព្រះ​ហស្ត​ក្នុង​ការ​រួមចំណែក​ដល់​ការ​ថែរក្សា​ កិច្ច​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក​ ។​

អ្នកលេង Facebook ខ្លះមិនជឿថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានរាជរដ្ឋាភិបាលប្រគេនមេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដែល​ទទួល​បានការ​ប្រគេន​មេដាយ​មុនី​សារា​ភ័​ណ្ឌ​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ ពី​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ គឺ​នៅ​មុន​ពេល​ព្រះ​អង្គ​និមន្ត​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​ "​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​"​ នៅ​វិមាន​សន្តិភាព​ (​សាល​ប្រជុំ​រំដួល​)​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ តាម​ការ​និមន្ត​របស់​ក្រសួងបរិស្ថាន​ តាម​លិខិត​លេខ​១២១៧​សណ​.​ប​ស្ថ​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

អ្នកលេង Facebook ខ្លះមិនជឿថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានរាជរដ្ឋាភិបាលប្រគេនមេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ

​សូម​បញ្ជាក់​ជូន​ថា​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មាន​ជំហរ​ និង​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​គ្រប់​មជ្ឈដ្ឋាន​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ៕​

Related