លោក ប្រា​យុទ្ធ ថា ដោយសារ​ការដឹកនាំរ​ប​ស់លោក ទើប​ប្រជាជន​ថៃ អាចមាន​ស្នាមញញឹម​ឡើងវិញ និពន្ធដោយ : ទេព អ៊ីវិសាល       September-16-2016, 10:39 pm         103

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រា​យុទ្ធ ថា ដោយសារ​ការដឹកនាំរ​ប​ស់លោក ទើប​ប្រជាជន​ថៃ អាចមាន​ស្នាមញញឹម​ឡើងវិញ​បើទោះជា​ការរិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការដើរថយក្រោយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ពី​សហគមន៍​អន្តរជាតិ និង​ចលនា​ប្រឆាំង​របប​សឹក​នៅតែ​បន្ត​កើតមាន​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅតែ​អួតអាង​ថា ដោយសារតែ​ការដឹកនាំ​របស់លោក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ទើប​ប្រជាជន​ថៃ អាចមាន​ស្នាមញញឹម​ជាថ្មី​ដែល​បាន​បង់អស់​រយៈ​ជាង​មួយ​ទសវត្ស​រ៍ហើយ​នោះ​។

​ថ្លែង​នៅក្នុង​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ម្សិលមិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​អះអាងថា លោក បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ជោគជ័យ ហើយ លោក ពិតជា​រីករាយ​ណាស់​ដែល​ឃើញ​ស្នាមញញឹម​នៅ​នឹង​មុខ​របស់​ប្រជាជន​ថៃ​ឡើងវិញ​។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​ហ៊ាន​និយាយថា របប​ដឹកនាំ​របស់លោក បាន​សម្អាត​ភាព​អាណាធិបតេយ្យ​របស់​ប្រទេស​ដែល​តោង​ជាប់​ជា​យូរ​មកហើយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុង​សន្ទរកថា​រយៈពេល​៥​ម៉ោង​ពាក់ព័ន្ធ​សមិទ្ធផល​នៃ​ការដឹកនាំ​កន្លងមក លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ «​ឈ្នា​ម​ញញឹម​ប្រជាជន​ថៃ បាន​បាត់បង់​ពី​សង្គម​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ដែល​ពេលនោះ​ប្រទេស មិនមាន​សន្តិភាព ហើយ ការអភិវឌ្ឍ ក៍​ដើរ​យឺត​ផងដែរ​នោះ​។ ហើយ​កន្លងមក មិនមាន​ការកែទម្រង់​សេដ្ឋកិច្ច​, អ​សមភាព​, អយុត្តិធម៌​សង្គម​, ប្រជាជន​រកចំណូលបាន​តិច និង​ជាពិសេស​នោះ សង្គម ក៏​ធ្លាប់​ក្នុង​ភាពច្របូកច្របល់​ទៀតផង​។​» 

​យ៉ាងណាក៏ដោយ បញ្ហា​ទាំងនោះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ អះអាងថា រដ្ឋាភិបាល​របស់លោក បាន​ដោះស្រាយ និង​បោសសម្អាត​រួចហើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​លើក​របប​ដឹកនាំ​របស់ខ្លួន ថា បានសម្រេច​នូវ​សមិទ្ធផល​ពិតប្រាកដ​ក្នុង​រយៈ​ពីរ​ឆ្នាំ ដែលមាន​ភស្តុតាង​ជាក់ស្តែង​តាមរយៈ​ការវាយតម្លៃ​ពី​ភ្នាក់ងារ និង​អង្គការ​ជាច្រើន​។ ក្នុងនោះ លោក បាន​លើក​ពី​ភាពល្អប្រសើរ​នៃ​ចំណាត់ថ្នាក់​អំពើពុករលួយ កំណើនសេដ្ឋកិច្ច និង​ការធានាបាន​ពី​សន្តិសុខ​តាមរយៈ​ការប្រើប្រាស់​បទបញ្ញត្តិ​យោធា​ដើម្បី​អនុវត្ត​ក្នុងប្រទេស​ជាដើម​។

​សូម​ជម្រាប​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្រោយ​លោក បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ ការណ៍​ដែល​លោក អាច​បន្ត​កាន់អំណាច​មកដល់​សព្វ​ថ្ងៃនេះ ក៏​ដោយសារតែ លោក បាន​អនុវត្តតាម​បញ្ញត្តិ​៤៤​នៃ​ធម្មនុញ្ញ ដោយ​អនុញ្ញាត​ឲ្យ​យោធា អាចដឹកនាំ​ប្រទេស​បាន​ក្នុងពេល​ប្រទេស​ប្រឈម​នឹង​បញ្ហានយោបាយ​៕