យោធា ២ នាក់ទិញថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់ខ្លួន

6 Videos


យោធា ២ នាក់ ត្រូវបានកម្លាំងល្បាតអន្តរាគមន៍ និង កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួននៅពេលដែលទើបតែមកពីទិញថ្នាំញៀនយកទៅជក់ ដោយសមត្ថកិច្ចដកហូតថ្នាំបាន៣កញ្ចប់ ម៉ូតូ ១ គ្រឿង នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខស្ថានីយ៍ប្រេង ឥន្ធនៈតេលា ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

យោធា ២ នាក់ទិញថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់ខ្លួន

នគរបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា កម្លាំងនគរបាលផ្នែកអន្តរាគមន៍ តែងតែសហ ការ និងកម្លាំងព្រហ្មទណ្ឌ ព្រមទាំងកម្លាំងតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋាន ក្នុងភូមិសាស្ត្រដើម្បីយាម ល្បាត កម្លាំងសមត្ថកិច្ច បានពួនស្ទាក់ និង ចាប់បានជនសង្ស័យ ២ នាក់រកឃើញថ្នាំញៀនប្រភេទ ក្រាមសថ្លា ៣កញ្ចប់ និងម៉ូតូមួយគ្រឿង ម៉ាក Nex ពាក់ស្លាកលេខភ្នំពេញ1CD-3528 ។

យោធា ២ នាក់ទិញថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់ខ្លួន

ជនសង្ស័យទាំង២នាក់ជាយោធា ដោយទី ១-ឈ្មោះ គង់ ទី អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិស្រែកក់ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី ២-ឈ្មោះ កែវ វណ្ណៈ អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិវាល់វង់ ឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យយោធាទាំង ២ នាក់ ត្រូវបានកម្លាំងជំនាញនាំយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់ ៕

សុថាត់

យោធា ២ នាក់ទិញថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់ខ្លួន