ខឹងប្ដីមានស្រីថ្មីចងក.សម្លាប់ខ្លួន

6 Videos


នារីម្នាក់មានជម្លោះជាមួយប្ដីដោយចោទថា ប្ដីមានស្រីថ្មី សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ខឹងប្ដីមានស្រីថ្មីចងក.សម្លាប់ខ្លួន

ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះម៉ែន ម៉ារ៉ា អាយុ ២៤ ឆ្នាំ មានមុខរបធ្វើការរោងចក្រ មានស្រុកកំណើតនៅភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុកលលាប្អៀរ ខេត្តកំពុងឆ្នាំង ។ ចំណែកប្ដីមានឈ្មោះយ៉ែម ធារ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានមុខរបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល ទើបតែមានកូនស្រីម្នាក់អាយុ ២ ឆ្នាំ ។

ខឹងប្ដីមានស្រីថ្មីចងក.សម្លាប់ខ្លួន

បុរសជាប្ដីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ មានទំនាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយប្រពន្ធ ដោយប្រពន្ធរបស់គាត់ចោទថា រូបគាត់មានស្រី ហើយគាត់ក៏បានដើរចេញពី បន្ទប់ជួលទៅផឹកស្រាបាត់ទៅមួយសន្ទុះក្រោយមកគាត់បានត្រលប់មកបន្ទប់ជួលវិញ ហើយក៏បានដេកលង់លក់បាត់ នៅពេលដឹងខ្លួនងើបឡើង រកប្រពន្ធ ក៏ឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ។

ខឹងប្ដីមានស្រីថ្មីចងក.សម្លាប់ខ្លួន

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗហើយក៏បានទាក់ទងហៅជំនាញមកធ្វើកោសល្យវិច័យ ស្ត្រីរងគ្រោះថា ពិតជាបានចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ៕

សុថាត់