សេចក្តីប្រកាសព័ត៌មាន

Find more info at fb.kpr.nu/DGRpp15
Photo by www.KampucheaPartyRepublic.com

សេចក្តីប្រកាសព័ត៌មាន

ការជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន(DGR) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ដោយ Mark Hawwa នៅទីក្រុង ស៊ីដនី ប្រទេស អូស្ត្រាលី ដោយបណ្តុះគំនិតពីរូបភាពរបស់តួអង្គ Don Draper នៅក្នុងរឿង Mad Men ដែលតួអង្គ Don Draper បានជិះម៉ូតូបែបបុរាណយ៉ាងស៊ីវីល័យ ព្រមទាំងស្លៀកសម្លៀកបំពាក់ឈុតដ៏ស្រស់សង្ហារ។ គេគិតថាការសម្រេចក្នុងការជិះម៉ូតូនេះគឺជាវិធីសាស្ត្រមួយដ៏ពិសេសក្នុងការប្រឆាំងនឹងផ្នត់គំនិតអវិជ្ជមានទៅលើបុរសដែលជិះម៉ូតូធំ ដូចគ្នានោះដែរក៏ដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងជាមួយសមាគមន៍អ្នកជិះម៉ូតូផ្សេងៗផងដែរ។ ក្បួនម៉ូតូជាលើកទីមួយទទួលបានអ្នកចូលរួមជាង ២,៥០០នាក់ជុំវិញ៦៤ទីក្រុង។ ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានលើកទឹកចិត្តអ្នកដែលបង្កើតកម្មវិធីនេះដើម្បីធ្វើយ៉ាងណាគាំទ្រអ្វីដ៏មានប្រយោជន៍ និងសាកសមមួយ។ ហើយទាំងអស់នេះគឺបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសម្លៀកបំពាក់ដែលត្រូវបាន ស្លៀកពាក់ទាំងនេះ។

នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ខាងមុខនេះ យើងនឹងបានលឺសំឡេងលាន់រំពងដោយម៉ូតូកៃច្នៃដ៏ទំនើបនៅតាមបណ្តាដងផ្លូវនានាដែលធ្វើដំណើរដោយអ្នកជិះម៉ូតូដ៏ចំណានជាមួយការតុបតែងខ្លួនយ៉ាងស្រស់សង្ហារធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពបុរស។ ការជិះម៉ូតូជាក្បូនរបស់សុភាពបុរសដ៏ចំណាន គឺជាព្រឹត្តិការសប្បុរសធម៌ក្បួនម៉ូតូកៃច្នៃធំជាងគេលំដាប់ពិភពលោក ដែលបង្ហាញពីស្ទីលស៊ីវីល័យរបស់ខ្លួន និងម៉ូតូដ៏ល្អឥតខ្ចោះក្នុងន័យវិជ្ជមាន។

Find more info at fb.kpr.nu/DGRpp15
Photo by www.KampucheaPartyRepublic.com

នៅក្នុងឆ្នាំ២០១៣ មានអ្នកចូលរួមជាង ១១,០០០នាក់ មកពីទីក្រុងចំនួន១៤៥ជុំវិញពិភពលោក និងបានចូលរួមបង្កើនមូលនិធិជាថវិកាជាង $២៧៧,០០០ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តាត។

នៅក្នុងឆ្នាំ២០១៤ មានអ្នកចូលរួមជាង ២០,០០០នាក់ មកពីទីក្រុងចំនួន២៥៧នៅក្នុងប្រទេសចំនួន៥៨ ហើយបានចូលរួមបង្កើនមូលនិធិជាថវិកាជាង $១,៥លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តា។

នៅក្នុងឆ្នាំ២០១៥ក៏មានអ្នកចូលរួមជាង ៣៧,០០០នាក់ មកពីទីក្រុងចំនួន៤១០នៅក្នុងប្រទេសចំនួន៧៩បានចូលរួមបង្កើនមូលនិធិជាថវិកាជាង $២,៣លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តាដូចគ្នា។

Find more info at fb.kpr.nu/DGRpp15
Photo by www.KampucheaPartyRepublic.com

សម្រាប់ឆ្នាំនេះវិញ នឹងមានអ្នកចូលរួមរហូតដល់ជាង ៥០,០០០នាក់ មកពីទីក្រុងចំនួន៥០០ និងមកពីប្រទេសទាំ៩០ក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។ គោលដៅសម្រាប់ការស្វែងរកវិភាគទានមូលនិធិរបស់ពួកយើងសម្រាប់ឆ្នាំនេះគឺមានចំនួន $៥លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលបំណងសម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តាទាំងក្នុងស្រុក និងជាសកល ព្រមទាំងទាំងកម្មវិធីទប់ស្កាត់ការធ្វើអត្តឃាតផងដែរដោយដៃគូរសហការណ៍របស់យើងគឺ មូលនិធិ Movember( The Movember Foundation)។
មូលនិធិ Movember គឺជាអង្កការសុខភាពបុរសដ៏ធំជាងគេលំដាប់ថ្នាក់ពិភពលោក ដែលប្តេជ្ញាចិត្តជួយបុរសភេទឲ្យរស់នៅកាន់តែមានភាពរីករាយ សុខភាពកាន់តែល្អ និងរស់នៅកាន់តែយូរ។ តាំងពីឆ្នាំ២០០៣ មានអ្នកចូលរួមរាប់លាននាក់ដែលបានចូលរួមក្នុងមូលនិធីការពារសុខភាពបុរសមួយនេះ ដែលបង្កើតបានថវិការជាង$៧១៥លានដុល្លារសហរដ្ឋអាមេរិក និងផ្តល់ជំនួយជាង១០០គម្រោងលើ ជំងឺមហារីកក្រពេញប្រូស្តាត មហារីកពងស្វាស និងការទប់ស្កាត់ការធ្វើអត្តឃាត។ ទស្សនៈវិស័យរបស់ពួកគេ គឺដើម្បីបង្កើតពិភពលោកមួយដែលបុរសអាចត្រូវបានផ្សារភ្ជាប់ជាមួយគ្នានិងសង្គម មានផាសុខភាពក្នុងការនិយាយអំពីរឿងសំខាន់ៗនៅក្នុងជីវិត និងអាចមានវិធានការភ្លាមៗដើម្បីទប់ស្កាត់នៅពេលមានបញ្ហាសុខភាពចូលមកដល់។

«Triumph Motorcycles» ដែលជាក្រុមហ៊ុនផលិតម៉ូតូដ៏ឈានមុខមួយនៅតែបន្តការគាំទ្រ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) របស់យើងដដែល។ ចំពោះអ្នកដែលអាចប្រមូលអង្គាសថវិការឆ្នើមបំផុតទូទាំងពិភពលោក នឹងត្រូវបានទទួលរង្វាន់ ជាមួយនឹងម៉ូតូបុរាណបែបទាន់សម័យមួយគ្រឿងពីក្រុមហ៊ុនមួយនេះ ដើម្បីជាការលើកទឹកចិត្ត និងថ្លៃងអំណរគុណសម្រាប់ការគាំទ្ររបស់ពួកគេ ។

ជាមួយនឹងប្រវត្តិសាស្រ្តក្នុងការគាំទ្រ ស្រឡាញ់ ព្រឹត្តិការណ៍សប្បុរសធម៌ និងម៉ូតូ Zenith ដែលជាក្រុមហ៊ុនបង្កើតនាឡិកា ប្រណីតរបស់ប្រទេសស្វីស ក៏បានចូលរួមធ្វើឱ្យប្រាកដថា អ្នកជិះម៉ូតូទាំងអស់ ធ្វើដំណើរដោយរចនាប័ទ្មទាន់សម័យ និងទាន់ពេលវេលា ដោយបានផ្តល់នូវនាឡិកា សម្រាប់អ្នករៃអង្គាសប្រាក់កំពូលៗនៅទូទាំងពិភពលោកផងដែរ។

នៅឆ្នាំទី៤ក្នុងព្រឹត្តិការណ៍នេះ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) គឺនឹងនៅជួរមុខ ដើម្បីលើកទឹកចិត្តឱ្យបុរសទាំងអស់មានការទទួលខុសត្រូវចំពោះសុខភាពរបស់ពួកគេ ទទួលបានការពិនិត្យ និងការគាំទ្រពេលពួកគេត្រូវការវា។ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) និង មូលនិធិ Movember យើងមានគោលដៅរួមគ្នា នឹងផ្ដល់ជីវិតបន្ថែមទៀតទៅដល់ ឪពុក កូនប្រុស បងប្អូនប្រុស និងមិត្តភក្តិរបស់យើង។

Find more info at fb.kpr.nu/DGRpp15
Photo by www.KampucheaPartyRepublic.com

សម្តីរបស់ Mark Hawwa – ស្ថាបនិកDGR
“យើងពិតជាមានសេចក្តីសោមនស្សយ៉ាងពន់ពេកដោយមានការការគាំទ្រ យ៉ាងសម្បើមក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ។ វាពិតជាអស្ចារ្យ ដែលយើងឃើញ ប្រទេសផ្សេងៗគ្នា វប្បធម៌ផ្សេងៗគ្នា រួមគ្នាដើម្បីផ្តល់នូវការគាំទ្រចំពោះកម្មវិធីស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាត និងការបង្ការការធ្វើអត្តឃាតនៅទូទាំងពិភពលោក។ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) គឺជាការឆ្លុះបញ្ចាំង ពីមនុស្សរាប់ពាន់នាក់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលយើង នឹងមិនមានថ្ងៃនេះទេបើគ្មានវត្តមានរបស់អ្នកចូលរួមទាំងនោះ។ បន្ថែមពីនេះមានការគាំទ្រពីក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក ដូចជា Triumph Motorcycles  នាឡិកាម៉ាក Zenith និងអង្គការមូលនិធីMovemberជាដើមរួមគ្នា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាច ដើម្បីគាំទ្របុព្វហេតុដែលកើតមានជាមួយសុភាពបុរស និងសុភាពនារីរបស់យើង។ “

 សម្តីរបស់ JC –ស្ថាបនិកមូលនិធិ Movember

“យើងកំពុងតែដុតដៃ ដុតជើងក្នុងការចាប់ដៃគូសហការជាមួយលោក Mark និង កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) សម្រាប់រដូវកាលទី៦លើកក្រោយទៀត។ លោក Mark បានក្លាយជាអ្នកចូលរួមរបស់ Movember តាំងពីយើងត្រលប់មកពីការប្រយុទ្ធសម្រាប់សុខភាពរបស់បុរសទាំងអស់គ្នា។ យើងបានមើលឃើញក្រុមDGR កើតឡើងជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យតាំងពីនៅរយៈពេលបួនរដូវកាលចុងក្រោយឯណោះ និងរហូតដល់សព្វថ្ងៃ។ យើងមានការដាក់ខ្លួនដែលទទួលបានឱកាសក្នុងការសហការជាមួយក្រុម DGR នៅរដូវការទី6ខាងមុខទៀត ហើយនឹងសម្លឹងឃើញឈ្មោះរបស់យើងចូលរួមគ្នា បង្កើននូវភាពសប្បាយរីករាយរួមគ្នា និងធ្វើល្អទាំងអស់គ្នា។ Movember បានផ្លាស់ប្តូរស្ថានភាពរបស់សុខភាពរបស់បុរសនៅទូទាំងពិភពលោក ហើយនេះកើតឡើងដោយមានការគាំទ្រពី Mo Bros and Mo Sistas របស់យើងផងដែរ។ រីឯភាពជាដៃគូសហការជាមួយDGR នឹងពង្រឹងបន្ថែមទៀតដើម្បីឲ្យការធ្វើដំណើររបស់យើង កាន់តែអស្ចារ្យ និងមិនគួរឱ្យជឿ ជាមួយអ្នកចូលរួមដទៃទៀតដែលមកពីបណ្តា90 ប្រទេសទៀត ។ យើងមិនអាចរង់ចាំ សម្រាប់ការជិះម៉ូតូរបស់ Mo crew របស់យើងជាមួយ និងក្រុម DGRជាមួយសហគមន៍អ្នកជិះម៉ូតូដ៏ទៃទៀតទេ ដើម្បីបន្តការគាំទ្រដល់សុខភាពរបស់បុរសយើង។ Mo On.”

Find more info at fb.kpr.nu/DGRpp15
Photo by www.KampucheaPartyRepublic.com
  • សម្រាប់ព័ត៌មានបន្ថែម – |
  • អ្នកជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន: Stephen Broholm | [email protected]
  • មូលនិធិ Movember : Ben Bowers | [email protected]
  • សម្រាប់អ្នកសារព័ត៌មាន- a

សេចក្តីប្រកាសព័ត៌មាន