គយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃ

6 Videos


ប្រភេទសត្វអណ្តើក និង ពស់បានជិត ៤០០ គីឡូក្រាម នៅយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១B ស្ថិតនៅចំណុចស្ពានទី ៧៣ ក្នុងភូមិលេខ ៥ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

គយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃ

លោក មួង ដារ៉ា ប្រធានច្រកទ្វាគយ និងរដ្ឋាករជ្រៃធំបានឲ្យដឹងថា រថយន្តដែលលោកបង្ក្រាបបាននោះម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាក ភ្នំពេញ 2E-5703 ចំណែកមេឈ្មួញរូប នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បានព្យាយាមរត់គេចខ្លួនបាត់ ។

គយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃ

គួរបញ្ជាក់ថា ចំពោះឈ្មួញដឹកជញ្ជូនសត្វព្រៃឆ្លងដែនខុសច្បាប់នេះ មន្ត្រីគយច្រកទ្វារជ្រៃធំ តែងតែឆ្មក់តាមបង្ក្រាបបានជាច្រើនលើករួចមកហើយ និង បានប្រគល់ទៅឲ្យអង្គការហ្វាយអេអាយឡិនជាបន្តបន្ទាប់ផងដែរ ។

គយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃ

នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះមន្ត្រីនៃអង្គការសហព័ន្ធមិត្តសត្វព្រៃ សហការ ជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើចល័តនៃរដ្ឋបាលព្រៃឈើ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមកទទួលយកទៅដោះលែងនៅតំបន់ព្រៃបឹងធម្មជាតិនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ៕

ថាត់

គយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃគយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃគយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបការដឹកជញ្ជូនសត្វព្រៃ