​បារាំងផ្ដល់​​​សិទ្ធិជ្រ​ក​កោន​ដល់​​​​អ្នក​​​​​​​​​គ្រប់​​​​​​គ្រង​​​​​​​​​​​​​​​ទំព័រ​​​​​​​​​​​​ហ្វេសប៊ុក​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

យោងតាមតំណាងរាស្ត្រជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ជំនួយការពីរនាក់របស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលសុទ្ធតែប្រឈមការចោទប្រកាន់ពីបទក្លែងឯកសារ និងបទញុះញង់នៅក្នុងប្រទេសកម្ពុជា និងជំនួយការម្នាក់ទៀតរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលពេលនេះកំពុងជាប់ពន្ធនាគារនោះ ទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសបារាំង។ ពីរនាក់ក្នុងចំណោមពួកគេទាំងបីដែលសុទ្ធតែចូលរួមពាក់ព័ន្ធក្នុងការងារផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមរបស់គណបក្សប្រឆាំង កំពុងប្រឈមការជាប់ពន្ធនាគាររហូតដល់១៧ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធក្នុងបទល្មើសប្រព្រឹត្តដោយលោក ហុង សុខហួរ នៅពេលលោកធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងក្លាយមួយតាមរយៈវីដេអូបង្ហោះតាមហ្វេសប៊ុក។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា “ពួកគាត់បានសុំសិទ្ធិជ្រកកោនពី UNHRC [ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន] ក្នុងប្រទេសហ្វីលីពីន ហើយពួកគាត់ត្រូវបានទទួលយកនៅក្នុងប្រទេសបារាំង” ប៉ុន្តែលោកស្រីបដិសេធមិនបញ្ជាក់ថា តើការជ្រកកោនរបស់ពួកគេនៅក្នុងប្រទេសបារាំង គ្រាន់តែបណ្ដោះអាសន្ន ឬក៏ជាអចិន្ត្រៃយ៍នោះទេ។ លោកស្រីបានបង្វែរសំណួរបន្ថែមទៀតទៅលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ ដីកាចាប់ខ្លួនយុវជន សម្បត្តិ សត្យា ដែលរងការចោទប្រកាន់ពីបទផលិតវីដេអូនោះ និងយុវជន អ៊ុង ជុងលាង ប្រធានគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ត្រូវបានចេញកាលពីចុងឆ្នាំមុន បន្ទាប់ពីអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ យុវជនទាំងពីរនាក់រួមជាមួយយុវជន សម្បត្តិ ដេវីដ ដែលជាជំនួយការរបស់លោក ហុង សុខហួរ បានភៀសខ្លួនទៅប្រទេសហ្វីលីពីន នៅពេលនោះ បន្ទាប់ពីមានការព្រមានថា ពួកគេអាចនឹងត្រូវចាប់ខ្លួនក្នុងពេលឆាប់ៗ។ នៅថ្ងៃទី៦ ខែកញ្ញា ពួកគេបានចេញដំណើរទៅប្រទេសបារាំង  នេះបើយោងតាមសារមួយបង្ហោះលើគណនីហ្វេសប៊ុករបស់ […]

The post ​បារាំងផ្ដល់​​​សិទ្ធិជ្រ​ក​កោន​ដល់​​​​អ្នក​​​​​​​​​គ្រប់​​​​​​គ្រង​​​​​​​​​​​​​​​ទំព័រ​​​​​​​​​​​​ហ្វេសប៊ុក​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ appeared first on The Cambodia Daily.