ក្រៅ​ពី​ប្រដាល់​ កែវ​ រំចង់​ ក៏​ជា​ខ្សែ​ប្រយុទ្ធ​បាល់ទាត់​ផង​ដែរ

អ្នក​ស្នេហា​វិស័យ​ប្រដាល់​ដឹង​ហើយ​ថា​ កែវ​ រំចង់​ ជា​កីឡាករ​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ ប៉ុន្តែ​ប្រហែល​ជា​មិន​​ដឹង​អ្វី​ច្រើន​ទៀត​​អំពី​​កីឡា​ដែល​រូប​គេ​​ចូល​ចិត្ត​នោះ​ទេ។ តាម​ពិត​កីឡាករ​រូប​នេះ​ជា​ខ្សែ​ប្រយុទ្ធ​លើ​ទី​លាន​បាល់ទាត់​ម្នាក់​ដែរ។

 

ក្រៅ​ពី​ប្រដាល់​ កែវ​ រំចង់​ ក៏​ជា​ខ្សែ​ប្រយុទ្ធ​បាល់ទាត់​ផង​ដែរ

កែវ រំចង់

 

កែវ​ រំចង់​ បាន​បង្ហាញ​ថា ​ក្រៅ​ពី​អាជីព​​​ប្រដាល់ ​រូប​គេ​ចូល​ចិត្ត​​លេង​បាល់ទាត់​ផង​ដែរ​ដោយ​បច្ចុប្បន្ន​​រូប​នេះ​មាន​ក្រុម​បាល់ទាត់​មួយ​ឈ្មោះ​ថា​ Sport Love​ នៅ​ខេត្ត​បាត់ដំបង។​ ក្រុម​បាល់ទាត់​មួយ​នេះ​លេង​ជា​ប្រចាំ​ចាប់​ពី​ម៉ោង​៦-៧​ ល្ងាច​ រៀងរាល់​ថ្ងៃ​ចន្ទ​ដល់​សុក្រ។​ ជើង​ខ្លាំង​គុន​ខ្មែរ​រូប​​នេះ​ក្នុង​​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​​ ពី​ព្រោះ​ រំចង់​ អាច​ស៊ុត​បាន​ទាំង​ជើង​ឆ្វេង​ និង​ស្ដាំ​។ ម្យ៉ាង​ទៀត​ រូប​គេ​អាច​រត់​​បាន​​ច្រើន​​ទាំងតំបន់​​ប្រយុទ្ធ​និង​ការពារ ។​

 

ជើង​ខ្លាំង​មក​ពី​ក្លឹប​កងពល​តួច​អន្តរាគមន៍​លេខ៨ ​ភ្នំ​ទ្រព្យ​បន្ថែម​ទៀត​ថា ​ក្រុម​ Sport Love​ មិន​មែន​ជា​ក្រុម​ធំ​ដុំ​អ្វី​នោះ​ទេ​គ្រាន់​តែ​ទាត់​ដើម្បី​កម្សាន្ត​និង​សុខភាព​តែ​ប៉ុណ្ណោះ​ហើយ​ក្រុម​ដទៃ​ចង់​ប្រកួត​អាច​ណាត់​ជា​មួយ​ក្រុម​លោក​បាន​ដែរ។

 

ក្រៅ​ពី​ប្រដាល់​ កែវ​ រំចង់​ ក៏​ជា​ខ្សែ​ប្រយុទ្ធ​បាល់ទាត់​ផង​ដែរ

 កែវ រំចង់ 

 

កីឡាករ​ កែវ​ រំចង់​ ជា​កូន​សិស្ស​របស់​លោក​ កែវ​ សំអាង​ មក​ពី​ខេត្ត​បាត់ដំបង​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ហើយ​ជា​កីឡាករ​ដែល​បាន​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ដល់​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង​តាម​រយៈ​ការ​​ចេញ​ទៅ​ប្រកួត​នៅ​ផ្សេងៗ​ផង​ដែរ ។​ កូន​សិស្ស​​ឪពុក​ខ្លួន​​រូប​នេះ​នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​កម្មវិធី​ Best Of Siam ​ នៅ​ចុង​ខែ​តុលា​នេះ៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​