ទស្សនា​ព្រៃ​ឫស្សី​ Sagano ល្បី​​ឈ្មោះ​​នៅ​ជប៉ុន​​ ចង់​ទៅលេង​អត់​?

​​ព្រៃ​​​ឫស្សី Sagano ​ជា​​​តំបន់​​​​​​​ទេសចរណ៍​​​​គួរ​ឲ្យ​ទាក់ទាញ​​​​​​ខ្លាំង​​មួយ​​នៅ​ក្បែរ​​​​​​ទីក្រុង​​ក្យូតូ ​កោះ​​ហុងស៊ូ​​​ ​​ជាមួយ​​សម្រស់​​ដើម​ឫស្សី​​​​​ដុះ​ប្រជ្រៀត​តម្រៀប​​​គ្នា​​​ត្រង់​​ទៅ​លើ​ខ្ពស់​ៗ​​​​​​​គួរ​​ឲ្យ​ចង់​​គយគន់ ពិសេស​​​​ពេល​​មាន​ខ្យល់​​បក់​ប៉ះ​។

ទស្សនា​ព្រៃ​ឫស្សី​ Sagano ល្បី​​ឈ្មោះ​​នៅ​ជប៉ុន​​ ចង់​ទៅលេង​អត់​?

រស្មី​​ព្រះអាទិត្យ​ចែង​ចាំង​ចាក់​ទម្លុះ​​តាម​​ស្លឹក​​ឫស្សី​ដ៏​ក្រាស់ បាន​​​​បង្កើត​សម្រស់​ព្រៃ​យ៉ាង​ស្រស់​ស្អាត​​ទៅ​កាន់​អ្នក​ទេសចរ​​​ ដែល​​​ចូល​​​ទស្សនា​ហើយ ពិត​​ជា​ស្បើយ​​អស់​​ទុក្ខ​កង្វល់ និង​ទទួល​បាន​មក​វិញ​​​​​នូវ​​​ភាព​រីករាយ​ រួម​ទាំង​អនុស្សាវរីយ​​​មិន​អាច​បំភ្លេច​បាន។​ ចំណែក​ផ្លូវ​​​​​​ដើរ​​ខាង​ក្នុង​វិញ ត្រូវ​​គេ​រៀប​ចំ​យ៉ាង​មាន​របៀប​រៀបរយ​ជា​ជួរ​ៗ កាត់​​​​​តាម​​ដើម​ឫស្សី​​​​​​​​​កំពុង​បញ្ឈរ​​ខ្លួន​​​​​​ស្វាគមន៍​​​​​អ្នក​មក​លេង។​​​​

​​​​

នៅ​ប៉ុន្មាន​​ឆ្នាំ​​កន្លង​ទៅ​​ថ្មី​ៗ​នេះ ​ព្រៃ​ឫស្សី Sagano ​ត្រូវ​បាន​​​ក្រសួង​​បរិស្ថាន​​​​ ​​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​​ទេសភាព​ដ៏​អស្ចារ្យ​​ទាំង​១០០​​កន្លែង​ក្នុង​ប្រទេស​​ជប៉ុន​។

ក្រៅ​​ពី​ទស្សនា​​ព្រៃ​ឫស្សី ​គេ​អាច​​ចូល​​ទៅ​​លេង​ ឬ​គោរព​​បួង​សួង​​ក្នុង​​វិហារ​​ចំណាស់ Tenryu-ji​ ដែល​​ស្ថិត​​នៅ​បរិវេណ​ខាង​លើ​ ដោយ​​​​​បើក​ចាប់​ពី​​ម៉ោង​ ៨៖៣០​ព្រឹក​ ដល់​​ ៥៖៣០​ល្ងាច​​​រៀង​រាល់​ថ្ងៃ​​ តម្លៃ​​សំបុត្រ​ ៥០០​យេន ឬ​ប្រមាណ​ ៥​ដុល្លារ​ក្នុង​ម្នាក់។ វិហារ​​ Tenryu-ji ​បាន​សាង​សង់​ឡើង​​​​ដោយ​អធិរាជ​ Ashikaga Takauji  តាំង​​​ពី​ឆ្នាំ​ ១៣៣៩​មក​ម្ល៉េះ ដើម្បី​​​​ឧទ្ទិស​​ដល់​ព្រះ​ពុទ្ធ៕

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN, Japan-guide