DJ ឃ្លាំង មាន​បទ​​ចម្រៀងថ្មី​ តែ​មិន​ទាន់​មាន​ពេល​បង្ហាញ

DJ ឃ្លាំង បន្ទាប់​ពី​រៀប​ការ​ជាមួយ​អ្នក​ជំនួញ​នៅ​ខេត្ត​ព្រះសីហនុ​អស់​ប្រមាណ​រយៈពេល​ជាង​១​ឆ្នាំ​មក​  ពុំ​ដែល​មាន​វត្តមាន​នៅ​លើ​ឆាក​តន្ត្រី​ឬ​បង្ហាញ​បទ​​ចម្រៀង​ថ្មី​អ្វី​នោះ​ទេ តែ​លោក​លើក​ឡើង​ថា​ លោក​នៅ​តែ​មាន​បទ​បចម្រៀង​ថ្មី​ដដែល​គ្រាន់​មិន​ទាន់​មាន​ពេល​បង្ហាញ។

 

DJ ឃ្លាំង មាន​បទ​​ចម្រៀងថ្មី​ តែ​មិន​ទាន់​មាន​ពេល​បង្ហាញ

 

ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​សម្ពោធ​ហាង​កែ​សម្ផស្ស​មួយ​​នៅ​រាជ​ធានី​ភ្នំពេញ​ដោយ​ម្ចាស់​បទ​ “ជួយ​ថែ​សិល្បៈ​ដូនតា” បាន​ប្រាប់​សារព័ត៌មាន​ថា ​លោក​នៅ​តែ​មាន​បទ​ចម្រៀង​ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​វា​ព្រោះ​នេះ​ជា​ការ​ស្រលាញ់​របស់​លោក​។ “មុន​ខ្ញុំ​រៀប​ការ​ខ្ញុំ​បាន​ធ្វើ​បទ​ចម្រៀង​​ទុក​ខ្លះៗ​ រហូត​ដល់​ខ្ញុំ​រៀប​ការ​ហើយ​ ក៏​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​វា​ គ្រាន់​តែ​ខ្ញុំ​មិន​ទាន់​មាន​ពេល​បង្ហាញ​ព្រោះ​ពេល​នេះ​រវល់​ជាមួយ​ជំនួញ​គ្រួសារ”។

 

DJ ឃ្លាំង មាន​បទ​​ចម្រៀងថ្មី​ តែ​មិន​ទាន់​មាន​ពេល​បង្ហាញ

 

ម្ចាស់​បទ “ខ្ញុំ​មាន​ដំណឹង​ល្អ​” បន្ថែម​ទៀត​ថា ​លោក​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​នោះ​ដែរ​ ព្រោះ​សព្វ​ថ្ងៃ​លោក​បាន​ប្រកប​ជំនួញ​ផ្នែក​រៀប​ចំ​ពិធី​មង្គល​ការ​ ហើយ​សម្រាប់​សិល្បៈ​សព្វ​ថ្ងៃ ​លោក​យល់​ឃើញ​ថា​វា​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ ដោយ​សារ​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ចាប់​ផ្ដើម​ទទួល​​យក​នូវ​អ្វី​ដែល​ថ្មី​។

 

“បទ​មួយ​ចំនួន​ខ្ញុំ​ធ្វើ​ហើយ​ តែ​ខ្ញុំ​មិន​ហ៊ាន​ចេញ​នោះ​ទេ​ ព្រោះ​មាន​អារម្មណ៍​ថា​ វា​ថ្មី​ខ្លាំង​ពេក​សម្រាប់​អ្នក​ស្ដាប់​ តែ​ទាល់​តែ​ពេល​អ្នក​ផ្សេង​ចេញ​មាន​ការ​គាំទ្រ​ខ្លាំង​ ទើប​ខ្ញុំ​ដឹង​ថា​អ្នក​ស្ដាប់​កម្ពុជា​មិន​ដូច​ពី​មុន​នោះ​ទេ”៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​