Manuel Neuer ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​ ពី​ការ​ស៊ុត​របស់​ Huntelaar

កំពូល​​អ្នកចាំទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Manuel Neuer ​របស់​ក្រុម​ Bayern Munich ​បាន​ធ្វើ​រឿង​​អស្ចារ្យ​មួយ​ទៀត​ ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្នុង​ការ​ប្រកួត​ Bundesliga ដែល​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​​ ឈ្នះ​ Schalke ​២-០។

 

Manuel Neuer ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​ ពី​ការ​ស៊ុត​របស់​ Huntelaar

 

កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ បាន​សង្គ្រោះ​បាល់ ដោយ​លោត​ទះ​បាល់​ពី​ការ​ស៊ុត​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ហូឡង់​ Klaas-Jan Huntelaar ​នៅ​នាទី​៥៦ ​យ៉ាង​ស្អាត​ ធ្វើ​ឲ្យ​បាល់​ទៅ​បុក​របារ​ទី​ខាង​លើ​វិញ។ ​​ក្រោយ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​នោះ អ្នកគាំទ្រ​ជា​ច្រើន​បាន​ស្ងើច​សរសើរ​ពី​ថ្វី​ដៃ​អ្នកចាំទី​រូប​នេះ។ Neuer ​បើក​ឆាក​ Bundesliga ​២​ប្រកួត​​កន្លង​ទៅ​ ពុំ​ទាន់​របូត​បាល់​១​គ្រាប់​នៅ​ឡើយ​ទេ ពោល​គឺ​​បិទ​ Clean Sheets ទាំង​២​ប្រកួត​តែ​ម្ដង៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Bundesliga