៤​យ៉ាង​ធ្វើ​អោយ​ជីវិត​គូ​គ្មាន​ក្តី​សុខ បើ​រៀប​ក្បាល​គ្រែ​មិន​ត្រឹម​ត្រូវ​

ការ​រៀប​ចំ​គ្រែ​ដេក​ឲ្យ​ត្រូវ​ទីតាំង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មើល​ទៅ​ស្រឡះ​ ស្អាត​ មាន​សណ្ដាប់ធ្នាប់​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ធ្វើ​ឲ្យ​គូ​ជីវិត​ មាន​ភាព​រលូន​ផ្អែម​ល្ហែម​ដែរ។ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​រៀបចំ​គ្រែ​ដំណេក​ មិន​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​គូ​បាន។

 

ខាង​ក្រោម​នេះ​ជា​ការ​ប្រការ​ហាមឃាត់​ក្នុង​ការ​រៀប​ចំ​ទីតាំង​គ្រែ​ដេក​ដែល​អ្នក​គួរ​ស្វែង​យល់​៖

 

៤​យ៉ាង​ធ្វើ​អោយ​ជីវិត​គូ​គ្មាន​ក្តី​សុខ បើ​រៀប​ក្បាល​គ្រែ​មិន​ត្រឹម​ត្រូវ​

រូបតំណាង

 

១ ក្បាល​គ្រែ​ដាច់​ខាត​កុំ​ចំ​មាត់​ទ្វារ​បន្ទប់​ដេក​

​តាម​ក្បួន​ហុង​ស៊ុយ បើ​ក្បាល​គ្រែ​ (ក្បាល​ដំណេក) ទៅ​ចំ​មាត់​ទ្វារ​បន្ទប់​ដេក ​ធ្វើ​ឲ្យ​សុខភាព​អ្នក​មិន​ល្អ ព្រោះ​ធ្វើ​​ឲ្យ​អ្នក​គេង​មិន​លក់​ស្កប់​ស្កល់។ ម្យ៉ាង​ទៀត​​ប្រសិន​បើ​គ្រែ​នៅ​កណ្ដាល​វាល​មិន​ជាប់​ទីតាំង​នឹង​ជញ្ជាំង​ផ្នែក​ម្ខាង​ទៀត​នឹង​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​ស្នេហ៍​ដែល​ស្ថិត​នៅ​ទីតាំង​នេះ​ត្រូវ​បំផ្លាញ។
២ ទ្វារ​បន្ទប់​បើក​មក​បុក​ត្រង់​មក​រក​គ្រែ
​ធ្វើ​ឲ្យ​មាន​ជីវិត​គូ​កាន់​តែ​ចួប​បញ្ហា​ធ្ងន់​ធ្ងរ។ អ្នក​គួរ​តែ​កែ​ខៃ​ដោយ​ប្ដូរ​ទីតាំង​គ្រែ​​ ព្រោះ​វា​មិន​ល្អ​នោះ​ឡើយ។​​

 
៣ កុំ​ដាក់​គ្រែ(ទាំង​ក្បាល​ដំណេក​និង​ចុង​ជើង)​​ ចំ​មុខ​ទ្វារ​ចូល​បន្ទប់​
ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​គេង​ ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ថាមពល​ឈឺ​ខ្លាំង​ក្លា​ពេក​ ។ ដូច​គ្នា​នេះ​ដែរ​ ប្រសិន​បើ​ក្បាល​របស់​អ្នក​គេង​បែរ​តម្រង់​ទៅ​រក​ទ្វារ ត្រូវ​គេ​ជឿ​ថា​ជា​ការ​គេង​របៀប​មនុស្ស​ស្លាប់។

 

៤​យ៉ាង​ធ្វើ​អោយ​ជីវិត​គូ​គ្មាន​ក្តី​សុខ បើ​រៀប​ក្បាល​គ្រែ​មិន​ត្រឹម​ត្រូវ​
៤ កុំ​ដាក់​ក្បាល​គ្រែ​ នៅ​ក្រោម​ធ្នឹម

 

​ធ្វើ​ឲ្យ​ថាមពល​ពិឃាត​សង្កត់​ពី​លើ​ខ្លួន​អ្នក​ដេក ដែល​អាច​បង្កើត​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​សម្ព័ន្ធ​ភាព​ ឬ​ជីវិត​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ​អ្នក​អាច​កែ​ខៃ​បាន​ដោយ​ការ​រៀប​ពិតាន​បិទ​បាំង​ធ្នឹម​ឲ្យ​ជីវិត ​កុំ​ឲ្យ​ថាមពល​​ពិឃាត​ជះ​មក​បាន។

 

អត្ថបទ៖ លឹម សុ​នា
ប្រភព៖ តម្រា​ហុង​ស៊ុយ