វិញ្ញាសា​ថ្មី​ វីរៈសិទ្ធ​ មិន​សង្ឃឹម​ឈរ​លំដាប់​កំពូល​ក្នុង​កម្មវិធី​ I Am a Singer

ល្ងាច​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ I Am a Singer Cambodia បាន​ឈាន​​មក​ដល់​សប្ដាហ៍​ទី​៩​ហើយ​ដោយ​មាន​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ពី​តារា​ចម្រៀង​អាជីព​៧​រូប​ ខណៈ ដួង​ វីរៈសិទ្ធ​ ដែល​តែង​តែ​ទទួល​ការ​បោះ​ឆ្នោត​ច្រើន​ជាង​គេ​​​លើក​ឡើង​ថា​ លោក​មិន​សង្ឃឹម​ថា​អាច​រក្សា​​​តំណែង​​បាននេះ។

 

វិញ្ញាសា​ថ្មី​ វីរៈសិទ្ធ​ មិន​សង្ឃឹម​ឈរ​លំដាប់​កំពូល​ក្នុង​កម្មវិធី​ I Am a Singer

 

កម្មវិធី​ប្រឡង​ចម្រៀង​មាន​ប្រភព​មក​ពី​ប្រទេស​ កូរ៉េ នេះ​​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​​៨​សប្ដាហ៍​ហើយ​ ​​​​​វីរៈសិទ្ធ​ ​ទទួល​បាន​ការ​ផ្ញើ​សារ​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​៧​សប្ដាហ៍​។ ម្ចាស់​បទ​”កូនប្រុស” បាន​លើក​ឡើង​ថា​ សម្រាប់​វិញ្ញាសា​ថ្មី​របស់​កម្មវិធី​លោក​បាន​ទទួល​ហើយ​ ហើយ​ក៏​កំពុង​ហ្វឹកហាត់​ដែរ​ប៉ុន្តែ​លោក​មិន​សង្ឃឹម​ថា​អាច​ឈរ​លំដាប់​កំពូល​ដូច​សប្ដាហ៍​​មុន​ៗ​នោះ​ទេ។

 

“វិញ្ញាសា​អាទិត្យ​នេះ​ កាន់​តែ​លំបាក​ហើយ​​នឹង​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​សប្ដាហ៍​​មុនៗ​ទៀត ​​ព្រោះ​វិញ្ញាសា​អាទិត្យ​នេះ​ ត្រូវ​ប្រើ​តិចនិក​សំឡេង​ច្រើន​យ៉ាង​ ដូច្នេះ​ហើយ​ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ដូច​សប្ដាហ៍​មុនៗ​នោះ​ទេ” លោក​ថ្លែង​បន្ត។

 

វិញ្ញាសា​ថ្មី​ វីរៈសិទ្ធ​ មិន​សង្ឃឹម​ឈរ​លំដាប់​កំពូល​ក្នុង​កម្មវិធី​ I Am a Singer

 

I Am a Singer Cambodia នៅ​ក្នុង​រាត្រី​ថ្ងៃ​សៅរ៍​នេះ​ ប្រិយមិត្ត​នឹង​ត្រូវ​ជួប​ជាមួយ​តារា​ចម្រៀង​អាជីព​មួយ​រូប​ទៀត​បន្ទាប់​ពី​តារា​ចម្រៀង​អាជីព អាន វិសាល ចាក​ចេញ​​ តែ​មិន​ទាន់​ដឹង​ថា ​ជា​អ្នក​ចម្រៀង​អាជីព​រូប​ណា​ឬ​មក​ពី​ផលិតកម្ម​ណា​នោះ​ទេ​ បើ​ចង់​ជ្រាប​ច្បាស់​ កុំ​ភ្លេច​តាម​ដាន​ទស្សនា​កម្មវិធី I Am a Singer Cambodia នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ហង្សមាស HDTV ចាប់​ពី​ម៉ោង ៨​ល្ងាច​ត​ទៅ ឬ ប្រិយមិត្ត​អាច​ទៅ​ទស្សនា​ផ្ទាល់​នៅ​ស្ទូឌីយោ​ហង្សមាស AEON Mall ជាន់​ទី​៤៕

 

អត្ថបទ៖ SAMEDY​​​​