ចង់​បាន iPhone 7 ពេក​ សុខ​ចិត្ត​ជិះ​យន្តហោះ​ពី​ថៃ​ទៅ​ទិញ​ដល់​អូស្ត្រាលី

លោក​ Tom Thaphaengphan អ្នក​គាំទ្រ​ដ៏​ងប់ងុល​​មួយ​រូប​របស់​ iPhone ​សុខ​ចិត្ត​ជិះ​យន្តហោះ​ពី​ប្រទេស​​ថៃ ទៅ​កាន់​​ប្រទេស​អូស្ត្រាលី​ដើម្បី​ទិញ​យក iPhone 7 មក​កាន់​ក្នុង​ដៃ។

 

ចង់​បាន iPhone 7 ពេក​ សុខ​ចិត្ត​ជិះ​យន្តហោះ​ពី​ថៃ​ទៅ​ទិញ​ដល់​អូស្ត្រាលី

 

អ្នក​គាំទ្រ​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​បាន​ចូល​រួម​តម្រង់​ជួរ​​នៅ​ជិត​​ហាង​ Apple នា​វិថី​​ George Street ទីក្រុង​ស៊ីដនី​តាំង​ពី​វេលា​ម៉ោង​ ២ រសៀល​ ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​​មាន​ឱកាស​ក្លាយ​ជា​អ្នក​ប្រើ iPhone 7 មុន​គេ។ ​លោក ​Thaphaengphan អះអាង​ថា​វា​ជា​ការ​លះបង់​ដ៏​មាន​តម្លៃ​មួយ ត្បិត​ថា​ត្រូវ​ចំណាយ​ ៨០០ ដុល្លារ លើ​ការ​ហោះហើរ និង​​ត្រូវ​នៅ​ហាល​ភ្លៀង​ ហាល​ខ្យល់​ក្ដី។

 

មិន​មែន​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ទាំង​ឡាយ​ដែល​មក​តម្រង់​ជួរ​មុន​គេ​សុទ្ធ​តែ​សប្បាយ​ចិត្ត​នោះ​ទេ​ ជាក់​ស្ដែង​ដូច​ជា​លោក​ Thaphaengphan បាន​សម្ដែង​ការ​ខក​ចិត្ត​ដោយ​សារ​គ្រប់​​ម៉ូដែល iPhone 7 Plus និង iPhone 7 ពណ៌​ខ្មៅ​រលោង​មិន​មាន​ក្នុង​ស្តុក។​​​​​​​​​​​​​​​​​​​​​​​

 

ហាង​ Apple នៅ​រដ្ឋ​ New South Wales, Queensland, Victoria និង​ តំបន់​ ACT ប្រទេស​អូស្ត្រាលី​ ជា​ទីតាំង​ដែល​បើក​​លក់ iPhone 7ជា​ផ្លូវ​ការ​មុន​គេ៕

 

​ចុច​អាន៖ អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone 7 Plus ខក​ចិត្ត​ព្រោះ​ផលិតផល​អស់​ពី​ស្តុក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ NEWS