​ក្មេង​តូចៗ​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់​ចំនួន​?

​ក្មេង​តូចៗ​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់​ចំនួន​?

​ការលូតលាស់ និង​ធំធាត់​របស់​ក្មេង​គឺ​លឿន​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​ឲ្យគេ​គេ​មាន​ថាមពល​រាងកា​យ​ច្រើន​ដើម្បី​លេង​នៅ​ពេល​ថ្ងៃ តែ​មាន​សុខភាព​ល្អ​ផង​។ ដើម្បី​ធ្វើ​បាន​ដូច្នេះ ទាល់តែ​ពួកគេ​មាន​ទម្លាប់​គេង​បានល្អ និង​គ្រប់​ម៉ោង​ផង​។

​សម្រាប់​ទារក​ទើប​នឹង​កើត ចំនួន​នៃ​ការ​គេង​អាច​ប្រែប្រួល​ច្រើន​។ ប៉ុន្តែ​ក្រោយពី​គេ​អាយុ​បាន​មួយ​ខែ​ហើយ តម្រូវការ​នៃ​ការ​គេង​ចាប់ពី ១៣ ទៅ​១៤​ម៉ោង​ក្នុង​មួយថ្ងៃ​។ រយៈពេល​យូរៗ​ទៅ គេ​នឹង​គេង​តិច​ទៅៗ​នៅ​ពេល​ថ្ងៃ និង​គេង​ច្រើន​នៅពេល​យប់​វិញ​។

ចំពោះ​ក្មេង​ទើប​ចេះ​ដើរ​តេសតាស និង​ក្មេង​ត្រៀម​ចូលរៀន​មត្តេយ្យ ត្រូវការ​គេង​គេង​ពី ១១ ទៅ​១៤​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ភាគច្រើន​ការ​គេង​ទាំងនោះ​គួរតែ​នៅពេល​យប់ ប៉ុន្តែ​គេ​ក៏​ត្រូវការ​គេង​ថ្ងៃ​ដែរ​។ ចូរ​ព្យាយាម​ឲ្យ​កូន​គេង​ថ្ងៃ​ពី ១ ទៅ​២​ម៉ោង​ផង​។ ចំពោះ​ក្មេង​ចូល​រឿន​បឋមសិក្សា​ត្រូវការ​គេង​ពី ១០ ទៅ​១១​ម៉ោង​ក្នុង​មួយ​យប់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។