ក្រុម U-19 កម្ពុជា ចាញ់ U-19 ថៃ ២-១ មុននេះក្នុងពានរង្វាន់អាស៊ាន AFF U-19 2016 (Video Inside)

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាបានបរាជ័យ ២-១ មុននេះ ក្រោមថ្វីជើងរបស់ U-19 ថៃដែលជាក្រុមការពារតំណែងជើងឯក​ នៃវគ្គជម្រុះប្រចាំពូល B ពានរង្វាន់ប្រចាំអាស៊ាន AFF U-19 Youth Championships 2016។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Hay Day ស្ថិតក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមនោះ ក្រុមគោ ព្រៃកម្ពុជា មានឱកាសនាំមុខ១គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករ ដាវីដ នៅនាទីទី៨ មុនពេលដែលយុវជន ថៃបានធ្វើការវាយបកនាំមុខ ២-១ វិញនៅនាទីទី២៨ និងនាទីទី៣០ មុនពេលដែលការប្រកួតក្នុងវគ្គទី២បន្តទៀត ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតទេ។

សូមបញ្ជាក់នេះជាការបរាជ័យលើកទី៥របស់ក្រុមគោព្រៃ U-19 កម្ពុជា ក្រោមថ្វីជើងរបស់ថៃ តែអាចបំបែកពងមាន់ក្រុម ខ្លាំងនេះបានហើយ ក្រៅពីធ្លាប់ចាញ់ ៧-០ ៦-០ ៥-០ និង ៣-០ ពីប្រវត្តិជួបគ្នានាពេលកន្លងមកក្នុងពានរង្វាន់នេះដូច គ្នា។

៣ប្រកួតរបស់កម្ពុជា ទើបតែឈ្នះ១ ទទួលបាន៣ពិន្ទុ និងចាញ់២ដង ពុំដែលស្មើឡើយ ដោយស៊ុតបញូលទីគេបាន ៤គ្រាប់ និងរបូតវិញ៤គ្រាប់ដូចគ្នា ដែល១ប្រកួតដំបូងបានចាញ់ U-19 អូស្រ្តាលី ២-០ ឈ្នះ U-19 ឡាវ ៣-០ មុនមក ចាញ់ U-19 ថៃ ក្រោមលទ្ធផល ២-១ ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២១០៦នេះ។ ១ប្រកួតបន្តទៀតរបស់កម្ពុជា ត្រូវជួប ក្រុម U-19 មីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ ទី១៨ មុនទៅប៉ះ U-19 ឥណ្ឌូនេស៊ី ថ្ងៃទី២០ កញ្ញាជាកិច្ចបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ ក្នុងពូល B៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងកីឡាបាល់ទាត់នេះដែរ  ដោយលទ្ធផល ៤-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិទើបបញ្ចប់មុននេះបន្ដិច នៅកីឡដ្ឋាន Mong Kok នៃទីក្រុងហុងកុង ហើយនេះក៏ជាលើកទី៥ ដែរ ដែលកម្ពុជាបរាជ័យក្រោមថ្វីជើងក្រុមហុងកុង ក្នុងចំណោមលទ្ធផលធ្លាប់ជួបគ្នា ៦ប្រកួតទាំងលើកនេះ ដោយក្រុមគោព្រៃកម្ពុជា ធ្លាប់ឈ្នះម្ដងគត់ដោយលទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់ AFC Asain Cup កាលពីឆ្នាំ១៩៧២ ។

ជំនួបមិត្តភាពនេះ ក្រុមម្ចាស់ផ្ទះហុងកុង បានបើកឆាកនាំមុខ ១គ្រាប់មុនត្រឹមនាទី១១ ដែលធ្វើសម្រេចដោយកីឡាករ Jaimaes Mckeo មុននឹងខ្សែបម្រើវ័យក្មេងកម្ពុជា ច្រឹង ពលរដ្ឋ វាយបកតាមស្មើ ១-១ នៅនាទី២០ ។ បន្ទាប់មកទើបហុងកុងបានបន្ថែម ២គ្រាប់ទៀតមុនបញ្ចប់តង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Itaparica នៅនាទី៣១ និងកីឡាករ Alessandro ធ្វើសម្រេចគ្រាប់ទី៣ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៤២ ក្រោយកីឡាករ ច្រឹង ពលរដ្ឋ បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ។

ឈានចូលតង់ទី២ ថ្វីត្បិតកីឡាករក្រុមភ្ញៀវកម្ពុជាមានមាឌតូចជាក្រុមហុងកុងក៏ពិតមែន រហូតតាមបាន ១គ្រាប់វិញ ដែលតែតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៦១ បន្ទាប់ពីទទួលបានបាល់ពីកីឡាករ ប្រាក់ មុន្នីឧត្តម ។ ប៉ុន្ដែគួរឲ្យសោកស្ដាយឈានដល់នាទីទី៨៦ កីឡាករហុងកុង Kwan Yee បានបន្ថែម ១គ្រាប់ទៀត ដែលជាគ្រាប់ចុងក្រោយធ្វើឲ្យហុងកុង យកឈ្នះក្រុមគោព្រៃកម្ពុជា ៤-២ តែម្ដង ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតដកស្រង់បទពិសោធន៍របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ដោយត្រូវប្រជែងកៅអីជុំបន្ដជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងក្រុមជម្រើសជាតិទីម័រខាងកើត ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុម U-19 កម្ពុជា ចាញ់ U-19 ថៃ ២-១ មុននេះក្នុងពានរង្វាន់អាស៊ាន AFF U-19 2016 (Video Inside)

ក្រុម U-19 កម្ពុជា ចាញ់ U-19 ថៃ ២-១ មុននេះក្នុងពានរង្វាន់អាស៊ាន AFF U-19 2016 (Video Inside)