មាន​រោគ​ផ្សិត​នៅ​ទ្វា​មាស គួរតែ​គិតគូរ​អំពី​របប​អាហារ​ផង​

មាន​រោគ​ផ្សិត​នៅ​ទ្វា​មាស គួរតែ​គិតគូរ​អំពី​របប​អាហារ​ផង​

​បើសិន​ជា​អ្នក​ឧស្សាហ​មាន​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វា​មាស ទោះបីជា​មាន​អនាម័យ​ល្អ​ហើយ​ក៏​ដោយ ដូច្នេះ​អ្នក​គួរតែ​គិតគូរ​អំពី​របប​អាហារ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​សិន​ទៅ​។ មែន​ហើយ អាហារ​ក៏​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ការ និង​ព្យាបាល​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​បាន​។ លើសពីនេះទៅទៀត ក្រៅពី​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់​ហើយ មាន​របប​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង និង​ញ៉ាំ ដើម្បី​ប្រឆាំង​នឹង​ការបង្ក​រោគ​ផ្សិត​ដែរ​។

ចៀសវាង​អាហារ​បែប​ដំបែរ​
មែន​ហើយ បើសិន​អ្នក​ប្រឈម​ខ្លាំង​នឹង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស ឬ​ឧស្សាហ៍​កើតរោគ​ប្រភេទ​នេះ ចូរ​ចៀសវាង​ការ​ញ៉ាំ​នំ​បុ័ង ហ្វ្រូ​ម៉ា និង​គ្រឿង​ស្រវឹង​។ ព្រោះ​វា​គឺជា​អាហារ​បែប​ដំបែរ ដែល​បង្កើតឡើង​ដោយ​ផ្សិត ឬ​មាន​មេរោគ​ផ្សិត​លូតលាស់​ច្រើន ដូច្នេះ​វា​ក៏​អាច​បង្ក​ការ​រលាក និង​បង្ក​រោគ​នៅ​ទ្វារមាស​បានដែរ​។

ចៀស​ឆ្ងាយ​ពី​អាហារ​ផ្អែមៗ​
ក្រៅពី​ដំបៅ អ្នក​ក៏​គួរតែ​ចៀសវាង​របប​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ផងដែរ​។ ចំពោះ​ហេតុផល​នោះ​គឺថា ជាតិ​គ្លុយកូស និង Fructose ដែល​ជា​ជាតិ​ផ្អែម​របស់​ផ្លែឈើ គឺជា​ប្រភព​នៃ​មេរោគ​ផ្សិត​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។

ញ៉ាំ​យ៉ា​អួ​រាល់ថ្ងៃ​
យ៉ា​អួ​ត្រូវបាន​គេ​ដឹង​ថា​សម្បូរ​ទៅ​ដោយ​ប្រូ​បាយ​អូ​ទិច ដែល​វា​មិន​ត្រឹមតែ​ជួយ​ថែរក្សា​ទ្វារមាស​ឲ្យមាន​សុខភាព​ល្អ​ទេ តែ​ថែមទាំង​កាត់បន្ថយ​ការបង្ក​រោគ​ដោយ​បាក់តេរី​ថែមទៀត​។

អាហារ​គួរតែមាន​ខ្ទឹម​ស​
ខ្ទឹមស​ដើរតួនាទី​ជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ដ៏​ពូកែ​មួយ​ដែល​វា​មិន​ត្រឹមតែ​អាច​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​ទេ តែ​ក៏​ជួយ​បំបាត់​រោគសញ្ញា​នៃ​ការបង្ក​រោគ​ផ្សិត​នៅ​ទ្វា​មាស​ដែរ​។ ក្រៅពីនេះ​វត្តមាន​របស់​សារធាតុ Allicin របស់​ខ្ទឹម​សនឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន និង​ប្រឆាំង​ដល់​ការបង្ក​រោគ​ទៀត​។

ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C
ចូរ​ញ៉ាំ​ទឹកក្រូច​ច្របាច់​មួយ​កែវជា​រៀងរាល់ថ្ងៃ នឹង​ជួយ​បំបាត់​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ព្រោះ​តែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន​មួយ​នេះ​មិន​ត្រឹមតែ​ផ្តល់​មជ្ឈដ្ឋាន​អាស៊ីត​ដើម្បី​ទប់ស្កាត់​ការលូតលាស់​បាក់តេរី និង​ផ្សិត​ទេ តែ​ក៏​ជួយ​ច្រោះ​មេរោគ​គ្រោះថ្នាក់​ចេញពី​រាងកាយ​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។