​អត្ថប្រយោជន៍​របស់​យិន​សិន​ដែល​អ្នក​គួរ​យល់​ដឹង​

​អត្ថប្រយោជន៍​របស់​យិន​សិន​ដែល​អ្នក​គួរ​យល់​ដឹង​

​យិន​សិន​ត្រូវបាន​គេ​រកឃើញ​ថា​មាន​យន្តការ​ណ៍សកម្មភាព​ច្រើន​ណាស់​ចំពោះ​សុខភាព​របស់​មនុស្ស​។ ជាក់ស្តែង សារធាតុ​ដ៏​សកម្ម​ក្នុង​យិន​សិន​ត្រូវបាន​គេ​ស្គាល់​ថា Ginsenosides ដែល​បំពេញ​តួនាទី​ទៅ​លើ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​របស់​រាងកាយ​។ យិន​សិន​អាច​ជំរុញ​ដល់​ការផលិត​អង់ទីគ័រ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ការបង្ក​រោគ​ដូចជា ជំ​ផ្តាសាយ និង​បញ្ហា​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​បាន​។ តាមពិត យិន​សិន​ដែល​នៅក្នុង​ប្រទេស​អាស៊ាន ត្រូវបាន​គេ​បង្ហាញថា អាច​ជួយ​ការពារ​រាងកាយ​ពី​ជំងឺមហារីក និង​ជួយ​ឲ្យ​របួស​ក្រោយពី​ព្យាបាល​រួច​ឆាប់​ជា​ទៀតផង​។ ចំពោះ​យិន​សិន​ប្រភេទ Siberian មាន​សារធាតុ Eleuthorosides ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​បង្កើត​កោសិកា T-Cells កាន់តែច្រើន​។

​យិន​សិន​ក៏​អាច​ប្រឆាំង​នឹង​ការ​ងាប់លិង្គ​បានដែរ តាមរយៈ​ការកាត់បន្ថយ​លំហូរ​សារធាតុ Prolactin ក្នុង​ឈាម​។ ចំពោះ​យិន​សិន​របស់​ប្រជាជន​អាស៊ាន​ត្រូវបាន​គេ​ណែនាំ​ថា​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល ចលនា​កាន់តែខ្លាំង ព្រមទាំង​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​បុរស​ទៀត ហើយ​ចំពោះ​យិន​សិន​កូរ៉េ​វិញ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើន​ចំណង់​ផ្លូវភេទ​លើ​មនុស្ស​ស្រី​។
​អត្ថប្រយោជន៍​របស់​យិន​សិន​ដែល​អ្នក​គួរ​យល់​ដឹង​
ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ជាច្រើន​ទៀត​របស់​យិន​សិន​៖

  • ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
  • ​បង្កើន​ការឆ្លើយតប​នឹង​ការ​រលាក​របស់​រាងកាយ​
  • ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​តាមរយៈ​ការកាត់បន្ថយ​ជាតិ​ស្ករ​ក្នុងឈាម​
  • ​បង្កើន​ភាព​សាំ​របស់​អាំង​ស៊ុយ​លីន​លើ​មនុស្ស​មាន​សុខភាព​ល្អ​
  • ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
  • ​ពង្រឹង​ដល់​ការចងចាំ​លើ​មនុស្ស​វ័យក្មេង និង​វ័យ​កណ្តាល​
  • ​ជួយ​ប្រឆាំង​មហារីក​តាមរយៈ​ការទប់ស្កាត់​ការលូតលាស់​ដុំ​សាច់​
  • ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​
  • ​ពង្រឹង​ដល់​រោគសញ្ញា​ក្មេង និង​យុវវ័យរ​ពិស​ខុស​ទំនង​
  • ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ ធូរស្រាល និង​បំពាត់​ស្ត្រេ​ស​
  • ​ជំនួយ​ដល់​សុខភាព​បេះដូង​ដោយសារ​តែ​វា​មាន​សមត្ថភាព​ទប់ស្កាត់​ការ​លើស​សម្ពាធ​ឈាម​
  • ​ជួយ​ព្យាបាល​អាការៈ​លិង្គ​មិន​ឡើងរឹង​
  • ​បំបាត់​រោគសញ្ញា​ក្នុងពេល​រ៉ាំ​ង​រដូវ​
  • ​សម្រួល​ដល់​សុខភាព​ផ្លូវចិត្ត​ទូទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។