អាសូរណាស់លោកអើយ! ក្មេងប្រុសម្នាក់ចុះដងទឹកភ្លៀង បម្រុងនឹងហូប ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖​ ក្មេងប្រុសអាយុ ០៩ឆ្នាំម្នាក់​ ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈកំពុង ដងទឹកភ្លៀងបម្រុងនឹង ហូបចំមេឃកំពុងតែភ្លៀង​។ ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង​ ២​ និង​ ៣០នាទីរសៀល​ ថ្ងៃទី​​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​នេះ នៅចំណុចតាំងលួច ភូមិអង្គ្រង ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​

លោក​ វង​ សាវ៉េត​ អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងនាល្ងាចនេះថា​ ក្មេងរងគ្រោះ​ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះ ហៀម វី​ អាយុ​ ០៩ឆ្នាំ ជាក្មេងកំព្រាម្តាយតាំងពីតូច មានឪពុកឈ្មោះ មៀម ហៀម អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​។​

លោក​អធិការ​​បានបន្តថា​ មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ​ បានចុះទៅដងទឹកភ្លៀងនៅពាង ជិតផ្ទះបម្រុងនឹងហូម​ ភ្លាមនោះមេឃ​ស្រទុំ​លាយឡុំជាមួយភ្លៀង​ ស្រាប់តែរន្ទះបាញ់​ បណ្តាលឲ្យ​ក្មេងប្រុស ឈ្មោះ​ ហៀម វី ស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន​សាកសពក្មេងប្រុសរងគ្រោះ​ ​បានរៀបចំធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ករណីរន្ទះបាញ់ និងបណ្ដាលឲ្យមានមនុស្សស្លាប់នេះ ក៏ទើបតែកើតឡើងផងដែរ កាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបុរស៤នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយរន្ទះបាញ់ចំ ខណ:ដែលពួកគេកំពុងជ្រកក្រោមខ្ទមតូចមួយ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង ប៉ុន្តែក្មេងប្រុសម្នាក់បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះធម្មជាតិមួយនេះ។

មន្រ្តីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះរួមមាន១/ ឈ្មោះ ម៉ៅ សារ៉េត អាយុ៥៤ឆ្នាំ ២/ឈ្មោះ ម៉ៅ ចន្ថា អាយុ១៧ឆ្នាំ ៣/ឈ្មោះ សាត ជុំ អាយុ២៣ឆ្នាំ និង៤/ឈ្មោះ ចំ ពិសិដ្ឋ អាយុ២១ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។

មន្រ្តីនគរបាលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងខ្យល់ព្រមទាំងផ្គរ

ន្ទះផងដែរ។ ពេលនោះជនរងគ្រោះមានគ្នា៥នាក់ បាននាំគ្នាចូលជ្រកនៅក្នុងកូនខ្ទមមួយ ហើយក៏ត្រូវរន្ទះបាញ់ត្រូវចំជនរងគ្រោះ៤នាក់ ដែលអង្គុយនៅលើខ្ទមនោះ ដោយឡែកក្មេងប្រុសម្នាក់ដែលដេកនៅលើខ្ទមនោះដែរ រួចផុតពីគ្រោះថ្នាក់មិនមានរងរបួសអ្វីឡើយ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត