ចោរឆក់​កាបូប បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​របួសធ្ងន់​នៅ​ស្វាយប៉ាក

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅមន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ដោយសារ​ចោរឆក់​កាបូប ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១​ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​១៦ កញ្ញា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​-​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​សស្សី​កែវ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុ​ច សុ​គ​ន្ឋា អាយុ​៤៣​ឆ្នាំ ជា​បុគ្គលិក​អង្គការ​ផ្ទះ​នាង​រហាត់​ជួយ​សង្គ្រោះ​កុមារ​កំព្រា​និង​ជួញដូរ​ផ្លូវភេទ មាន​ទីលំនៅ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ ព័ត៌មាន​កោះសន្តិភាព​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គ្លិ​ក ព៌​ណ​ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1V 4923 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៍​ លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​អែប​ នឹង​ឆក់​កាបូប​ដែល​ស្ត្រី​រង​គ្រោះ​ ដាក់​នៅ​ពីមុខ​រាន​ខាង មុខ​បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ បោក​ក្បាល​របួសធ្ងន់​តែ​ម្តង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​ បាន​សម្រេច​នោះ​មាន​លុយ​២០០​ដុល្លារ​ និង​ទូរស័ព្ទ​ម៉ាក​សាំ​សុង​១​គ្រឿង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  កាលពីវេលាម៉ោង៨និង៤៥នាទី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះមានអាយុង២០ឆ្នាំ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-7484 ជិះម្នាក់ឯង ពេលមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យ ជិះម៉ូតូហុងដា ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់កាបួបពីនារីរងគ្រោះ បណ្តាលដួលបោកក្បាល ទៅនឹងថ្នល់៣ត្រឡប់បណ្ដាលឱ្យរងរបួសធ្ងន់ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា នៅពេលជនសង្ស័យឆក់កាបួប ពីនារីរងគ្រោះនោះ មានការប្រទាញប្រទង់គ្នា ទើបដាច់ ខ្សែកាបូប ធ្វើឱ្យជនសង្ស័យ មិនអាចយកកាបូបនោះបានឡើយ ។ ក្រោយកើតហេតុ ជនសង្ស័យក៏បាន គេចខ្លួនបាត់ ស្រមោល ។ ចំណែកនារីរងគ្រោះត្រូវបានប្រជាពលរដ្ឋ រួមជាមួយសាច់ញាតិហៅ រថយន្ដសាមុយដឹក បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។

ចំពោះសម្ភារជនរងគ្រោះរួមមាន កាបូប ទូរស័ព្ទដៃ និងម៉ូតូ ត្រូវសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិ៍នគរបាលទឹកល្អក់៣ រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរឆក់​កាបូប បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​របួសធ្ងន់​នៅ​ស្វាយប៉ាក

ចោរឆក់​កាបូប បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​របួសធ្ងន់​នៅ​ស្វាយប៉ាក

ចោរឆក់​កាបូប បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​របួសធ្ងន់​នៅ​ស្វាយប៉ាក

ចោរឆក់​កាបូប បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​របួសធ្ងន់​នៅ​ស្វាយប៉ាក