Cheng Xiao ម្ចាស់មេដាយមាស វិញ្ញាសារកាយសម្ព័ន្ធប្រចាំKpop ទាំងស្អាតទាំងពូកែ ទទួលបានការកោតសរសើរ ពេញអ៊ិនធើណេត! (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្មីនេះ សមាជិកក្រុមចម្រៀង Kpop នារីចំណូលថ្មី Cosmic Girls នាង Cheng Xiao បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាង បានឈ្នះនូវមេដាយមាស ក្នុងវិញ្ញាសារកាយសម្ព័ន្ធ នៅក្នុងកម្មវិធីប្រកួតកីឡាអត្តពលកម្ម តារា Kpop ប្រចាំឆ្នាំ២០១៦ “Idol Star Athletics Championship 2016”។

ទន្ទឹមនឹងការនាំយកមេដាយមាសដ៏មានមោទនៈភាព ត្រឡប់មកវិញ នាង Cheng Xiao ក៏បានផ្តល់បទសម្ភាសន៍ យ៉ាងរំភើបចិត្តជាមួយ OSEN ថា៖ «បើទោះបីជាវាមានរយៈពេលខ្លីសម្រាប់ហ្វឹកហ្វាត់ ក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាសប្បាយណាស់ដែលខ្ញុំបានសម្រេចនូវលទ្ធផលដ៏ល្អខ្លាំងបែបនេះ បើនិយាយទៅគឺ ខំប្រឹងមិនស្តាយកំលាំងឡើយ។ ហើយអ្វីដែលឲ្យ ខ្ញុំសប្បាយចិត្តជាពិសេសទៀតនោះ គឺខ្ញុំអាចដណ្តើមបានមេដាយមាស សម្រាប់ លោកគ្រូ និងសមាជិកក្រុម របស់ខ្ញុំទាំងអស់ផងដែរ។»

បន្ថែមពីនេះ នាងក៏បាននិយាយទៀតថា៖ «ខ្ញុំបានស្រក់ទឹកភ្នែក នៅកំឡុងពេលដែលខ្ញុំកំពុងសម្តែង ព្រោះខ្ញុំបានឃើញ ពួកគេខំស្រែកហ៊ោលើកទឹកចិត្តដល់ខ្ញុំ។ បន្ទាប់ពីខ្ញុំសម្តែងចប់ពួកយើងក៏បានឈរយំ ជាមួយគ្នាអស់រយៈពេលជាយូរទម្រាំតែបាត់»។

នាងបន្តថា៖ «ខ្ញុំបានរៀបចំការសម្តែងនេះអស់រយៈពេលជាងមួយខែ ដែលវាមិនមែនជាការងាយស្រួលនោះទេ ដោយសារតែខ្ញុំ និងសមាជិកក្រុម Cosmic Girls ពួកយើងកំពុងតែរៀបចំចេញនូវបទចម្រៀងថ្មី ម៉្ល៉េះហើយទើបខ្ញុំមិនសូវមាន ពេលវេលាគ្រប់គ្រាន់ដើម្បីហ្វឹកហ្វាត់វា។ ប៉ុន្តែមិនថាយ៉ាងណា ខ្ញុំពិតជាចង់ធ្វើវាឲ្យបានល្អខ្លាំងណាស់ បើសិនជាគ្មានការ ជួយពីបុគ្គលិកទាំងអស់គ្នាទេ ក៏ខ្ញុំមិនអាចធ្វើបានល្អដូចជាថ្ងៃនេះដែរ»។

គូសបញ្ជាក់ថា កម្មវិធីប្រកួតកីឡាអត្តពលកម្ម  “Idol Star Athletics Championship 2016”នេះ គឺជាកម្មវិធីកម្សាន្ត ធ្វើឡើងនៅក្នុងកូរ៉េខាងត្បូង ដែលវាមានលក្ខណៈខុសប្លែក ពីកម្មវិធីទូរទស្សន៍សិល្បៈកម្សាន្តដទៃ ដែលអ្នកធ្លាប់ទស្សនាពីមុនមក។

កម្មវិធីនេះ ជាកម្មវិធីប្រកួតសម្រាប់តារា Kpop ដែលគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំដោយក្នុងមួយឆ្នាំធ្វើម្តង ដើម្បីស្វែងរកថាតើតារា Kpop រូបណាខ្លះដែលទទួលបានមេដាយមាស ឬអាចនិយាយបានថា តារាជើងខ្លាំងផ្នែកកីឡាប្រចាំវិស័យចម្រៀង Kpop ។ បន្ថែមពីនេះ កម្មវិធីមួយនេះ មិនមែនមានត្រឹមតែ ១វិញ្ញាសារសម្រាប់ប្រកួតនោះទេ ប៉ុន្តែមានជាច្រើនវិញ្ញាសារគ្រប់បែបគ្រប់ទម្រង់ ដោយមានដូចជាកីឡា៖ ហែលទឹក បាញ់ព្រួញ រត់ម៉ារូតុន រត់ចង្ងាយ បាល់ទាត់ បាល់បោះ បោកចម្បាប់ កាយសម្ព័ន្ធ និងមានជាច្រើនទៀត។   

តោះមកទស្សនា វីដេអូទាំអស់់គ្នា៖

Trailerខ្លី ពីការប្រកួត2016 Idol Star Athletics Championship៖

ប្រភព៖ Allkpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload