មួយប៉ព្រិចភ្នែករលាយអស់! ម្ចាស់ស្រែកដល់សន្លប់

ខេត្តកណ្តាល ៖ ​ផ្ទះ​​តៀម​​លក់​គ្រឿងទេស​មួយ​ខ្នង​​មួយ​ខ្នង​ ​ទំហំ​16ម៉ែត្រ×8​ម៉ែត្រ​ ​​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ស្ទើរ​ទាំងស្រុង ​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ បានត្រូវឆេះ​ក្នុងអណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ដែល​​​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា​ ​២០១៦ ស្ថិតនៅ​​ក្នុងភូមិ​ស្រែ​អំពិល ​ឃុំ​ឈើទាល​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្ដាល​ ។

ប្រភពឱ្យ​ដឹងថា ​​​ម្ចាស់ផ្ទះ​​២នាក់​ប្តី​ប្រពន្ធ​ ​ប្តី​ឈ្មោះ​យ៉ង់​ វិ​កុ​ល​អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភី​ស្រី​ណា​ក់​ អាយុ​២៦​ឆ្នាំ  ។ បើកលោក​វរ​សេនី​យ៍ឯក​ប៉ា​ សំអិត​ អធិការ​នគរបាល​ស្រុក​​ឱ្យ​ដឹងថា​ ​​ជំ​ហានដំបូង​ករណីឆេះ​ត្រូវសង្ស័យ​ថា ​ផ្តើម​ចេញពី​ផ្ទុះ​ធុង​​ហ្គា​ស​ តែ​នៅ​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ​ និង​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​ថា​ គឺ​បណ្តាល​មក​ពី​ករណី​ផ្ទុះ​ទុស្សេភ្លើង​ ទើប​បង្កឱ្យ​​មាន​អណ្តាត ភ្លើង​ឆាបឆេះ​​ដល់​ធុង​ហ្គា​ស​ផ្ទុះតែម្តង ​​ដោយ​សារ​ផ្ទះ​ជន​រង​គ្រោះ​មាន​លក់​សាំង​ និង​ប្រេង​ម៉ា​ស៊ុត​ផង ​ទើប​ឆាបឆេះ​ខ្លាំង​បែប​នេះ ​។

​​លោក​បាន​រាយការណ៍​ជា​បន្ទាន់​ជូន​ទៅ​ខេត្ត​ ហើយ​លោកស្នងការ​ខេត្ត​​ បាន​បញ្ជា​ឲ្យ​នគរបាល​ជំនាញ​យក​រថយន្ត​ពន្លត់​អគ្គ័យ
មួយ​គ្រឿង ​និង​រថយន្ត​ពន្លត់​អគ្គិភ័យរ​បស់​ស្រុក​មួយ​គ្រឿង​ទៀត ​ចេញ​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ រយៈពេល​ជាង​មួយ​ម៉ោង​ប្រើប្រាស់​អស់​ទឹក​មួយគ្រឿង ​ទើប​គ្រប់គ្រង​ស្ថានភាព​បាន​ ។​

ទោះជា​យ៉ាងណា​ ករណី​នេះ​មិន​មានការ​ឆេះ​រាលដាល​ប៉ះពាល់​ផ្ទះ​អ្នក​ជិតខាង ​និង​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​ គឺ​គ្រាន់តែ​ប្រពន្ធ​ជន​រង​គ្រោះ​ដួល​សន្លប់​មួយសន្ទុះ​ ដោយសារ​ការ​សោកស្តាយ​បាត់បង់​ទ្រព្យសម្បត្ តិ​ដែល​ខំ​រក​ពី​មុន​មក​ត្រូវ​បាន​រលាយ​សាបសូន្យ​មួយប៉ព្រិច​ភ្នែក​ ។​

លោក​អធិការ​បញ្ជាក់​ថា ​ចំពោះ​សម្ភារដែល​បាត់បង់​រួម​មាន​ជី​ចំនួន​225​បាវ, ​ស្រា​បៀ​គ្រប់​ប្រភេទ​400​កេស, ​ប្រេងសាំង​50​កាន​,​ប្រេង​ម៉ា​ស៊ុត​200​កាន​, ​ហ្គា​ស​ធុង​ធំ​1​ធុង, ​អង្ករ​10​បាវ, ​ភេ​ស​ជ្ជៈកំប៉ុង​100​កេស, ​ម៉ូ​ទ័​រ​កិន​ទឹកកក១​, ម៉ា​ស៊ីន​5​សេះ​​1, ធុង​ក្លា​ស្សេ​ទឹកកក​4​ធុង​, ​ធុង​កិន​ទឹកអំពៅ​១, ​មាស​5​ដំឡឹង​, ​មាស​ផ្លា​ក​ទី​ន​5​ជី និង​ប្រាក់​ដុល្លារ៥ពាន់​​ដុល្លា​ ។