ហាង​នំ​ដូហ្វណាត់ Krispy Kreme ទិញ​១​ឡូ ថែម​១​ឡូ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

ដើម្បី​អបអរ​រដូវ​កាន់​បិណ្ឌ​ឈាន​មក​ដល់ ហាង​ដូហ្វណាត់ គ្រីស្ពី គ្រីម មាន​ការ​ផ្ដល់​ជួន​ពិសេស​សម្រាប់​អតិថិជន ដោយ​រាល់​ការ​ទិញ​នំ​ដូហ្វ​ណាត់​ ១​ឡួ នឹង​ទទួល​បាន​ការ​ថែម​ជូន​១​ឡួ​បន្ថែម​ដោយ​ឥត​គិត​ថ្លៃ។

 

ការ​ថែម​ជូន​ពិសេស​នេះ ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី១៧ កញ្ញា រហូត​ដល់​ថ្ងៃ​ទី ១ តុលា នេះ នៅ​សាខា​ទាំង​ពីរ​របស់​ហាង គ្រីសស្ពី គ្រីម ដែល​សាខា​ទី១ ស្ថិត​នៅ​កែង​ផ្លូវ​លេខ​៣០២ និង ៥១ (ផ្លូវ​ប៉ាស្ទ័រ) បឹង​កេង​កង១ និង​សាខា​ទី​២ ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ីអន ជាន់​ផ្ទាល់​ដី។

 

ហាង​នំ​ដូហ្វណាត់ Krispy Kreme ទិញ​១​ឡូ ថែម​១​ឡូ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

 

នំ​ដូហ្វណាត់ គ្រីសស្ពី គ្រីម គឺ​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ជា​ចង្ហាន់​យក​ទៅ​វត្ត​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ​នៅ​ក្នុង​ឆ្នាំ​នេះ ឬ​ជា​កាដូ​សម្រាប់​ផ្ញើ​ជូន​ក្រុម​គ្រួសារ សាច់​ញាតិ បង​ប្អូន មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់ នៅ​ពេល​ដែល​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ចែក​រំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​ទៅ​កាន់​ពួក​គាត់។

 

ដូហ្វណាត់ គ្រីសស្ពី គ្រីម ជា​នំ​ដូហ្វណាត់​ម៉ាក​ល្បី​ពី​អាមេរិក​ដែល​មាន​រហូត​ទៅ ១០០០ ហាង ក្នុង​ប្រទេស​ចំនួន ២៧ ហើយ​កម្ពុជា ជា​ប្រទេស​ទី​២៧ ដែល​ទទួល​សិទ្ធិ​យក​មក​ដាក់​លក់​ជូន​ប្រជាជន​កម្ពុជា។នំ​ដូហ្វណាត់​ម៉ាក​មួយ​នេះ កំពុង​តែ​ពេញ​និយម​ពី​សំណាក់​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង។

 

ហាង​នំ​ដូហ្វណាត់ Krispy Kreme ទិញ​១​ឡូ ថែម​១​ឡូ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

 

ហាង​នំ​ដូហ្វណាត់​គ្រីសស្ពី គ្រីម (Krispy Kreme Doughnut) ត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​ស្រប​ច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិម អេ ខេម​បូឌា (RMA Cambodia) ព្រម​ទាំង​មាន​ចែក​ចាយ​នូវ​ផលិត​ផល​ម្ហូប​អាហារ​ល្បីៗ​លើ​ពិភព​លោក​ជា​ច្រើន​ទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) កាហ្វេ​ខូស្តារ (Costa Coffee) ការ៉េម​នំ​ដេរីឃ្វីន(Dairy Queen) និង​ការ៉េម​ស្វិនសិន (Swensen’s)។
ទំនាក់​ទំនង​បន្ថែម៖ ០២៣៨៨០ ៨៨០
Facebook Page: Krispy Kreme Cambodia
Website: www.krispykreme.com.kh ៕

 

ហាង​នំ​ដូហ្វណាត់ Krispy Kreme ទិញ​១​ឡូ ថែម​១​ឡូ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

 

អត្ថបទ៖ ពាណិជ្ជកម្ម