កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

​បច្ចេកវិទ្យា​​កាន់​តែ​ទំនើប​ ការ​សិក្សា​រៀន​សូត្រ​របស់​​​ក្មេង​ៗ​​កាន់​តែ​​ជឿន​លឿន​​ ឆាប់​ចេះ​​​ ​ឆាប់​​ចាំ​ ក្នុង​រយៈពេល​ដ៏​​​​​ខ្លី ​ពិសេស​​​អាច​​ស្រាវជ្រាវ​​​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​​​​​​ដែល​ជា​ប្រភព​នៃ​ចំណេះដឹង​មួយ​។

 

​នា​ទសវត្ស​ចុង​​ក្រោយ​​នេះ ​គេ​សង្កេត​​ឃើញ​​​កុមារ​តូច​ៗ​​​កាន់​តែ​ច្រើន​ឡើង​ៗ ​​មាន​ខួរ​ក្បាល​វ័យ​​ឆ្លាត​មិន​ចាញ់​មនុស្ស​ធំ​ប៉ុន្មាន​ទេ រហូត​​មាន​សមត្ថភាព​អាច​​ប្រលង​​ចូល​រៀន​​ថ្នាក់​​​​​មហាវិទ្យាល័យ​បាន​ ខណៈ​មិត្តភ័ក្ដិ​របស់​ពួក​គេ​​នៅ​​​រៀន​ថ្នាក់​បឋម​សិក្សា​​ ឬ​​លេង​​តុក្កតា​នៅ​ឡើយ។

 

​កុមារ​​អស្ចារ្យ​ទាំង​​៩​​រូប​ខាង​​ក្រោម​​នេះ ​ត្រូវ​គេ​រក​ឃើញ​ថា​​អាច​ចូល​រៀន​ថ្នាក់​ឧត្ដម​សិក្សា​​​មុន​អាយុ​កំណត់​ ឬ​​​ប្រមាណ​​ ១២​ឆ្នាំ​​មិនគួរ​ឲ្យ​ជឿ​៖

 

១. Michael Kearney ​​ចូល​​រៀន​​ថ្នាក់​​មហាវិទ្យាល័យ​​នៅ​អាយុ​ ១០​ឆ្នាំ​មុខ​វិទ្យា​នរវិទ្យា (សិក្សា​ពី​មនុស្ស​​​​កាលពី​អតីត និង​បច្ចុប្បន្ន) រហូត​បាន​បញ្ចប់​ថ្នាក់​​អនុបណ្ឌិត​​​ថែម​ទៀត។

​​​កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

២. Jeremy Shuler ចូល​រៀន​​​មុខ​វិជ្ជា​វិស្វករ​​​​​​ត្រឹម​អាយុ​ ១២​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​​​ Cornell University ទីក្រុង​ញីវយ៉ក ។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៣. Sho Yano ចូល​រៀន​​ថ្នាក់​បរិញ្ញាបត្រ​នៃ​សាកល​វិទ្យាល័យ​ Loyola University នៅ​អាយុ​​៩​ឆ្នាំ ​រហូត​ដល់​ចប់​អាយុ​ ១២​ឆ្នាំ និង​​រៀន​ចប់​​​វេជ្ជបណ្ឌិត​ឱសថសាស្ត្រ​​នៅ​អាយុ​​២១​ឆ្នាំ។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៤. Alia Sabur ​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​​ Stony Brook ​ទីក្រុង​ញីវយ៉ក នៅ​អាយុ​ ១០​​ឆ្នាំ ​ដល់អាយុ​ ១៩​ឆ្នាំ​ នាង​ក្លាយ​ជា​​សាស្ត្រាចារ្យ​​​​សាកលវិទ្យាល័យ​​​នៅ​ប្រទេស​កូរ៉េខាងត្បូង។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៥. Tanishq Abraham ​ទទួល​បាន​​​បរិញ្ញាបត្រ​រង​ចំនួន​៣ រួច​ផ្លោះ​ចូល​​​​ថ្នាក់​​​​​សាកលវិទ្យាល័យ University of California ទីក្រុង​ Davis នូវ​មុខ​វិទ្យា​វិស្វកម្ម​ជីវសាស្ត្រ​នៅ​អាយុ​ ១២​ឆ្នាំ។​

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៦. Ronan Farrow ​​​ត្រូវ​មហាវិទ្យាល័យ​​​ Bard College at Simon’s Rock ​​​អនុញ្ញាត​​ឲ្យ​ចូលរៀន​​​នៅ​អាយុ​ ១១​ឆ្នាំ ​​និង​ចូល​​សាលា​ច្បាប់​ Yale Law School នៅអាយុ​​១៦​ឆ្នាំ។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៧. Moshe Kai Cavalin ចូល​រៀន​មហាវិទ្យាល័យ​​​​​​ East Los Angeles College ​​មុខ​វិជ្ជា​គណិតវិទ្យា​ ​នៅ​អាយុ​ ១២​ឆ្នាំ និង​តែង​តែ​​ទទួល​បាន​ពិន្ទុ​ A+ ជា​និច្ច។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៨. Gregory Smith ​ចូល​រៀន​​មហាវិទ្យាល័យ​ Randolph-Macon College​ កាល​​អាយុ ​១០​ឆ្នាំ​​មាន​​ភាសា​បារាំង ការ​គណនា​លេខ និង​​រូបវិទ្យា។ ​រូប​គេ​​ត្រូវ​បាន​​​​តែងតាំង​​​សម្រាប់​​​​ពាន​រង្វាន់​​ណូបែល​សន្តិភាព​ ចំនួន​​៥​លើក​ ដោយ​​មាន​ស្នាដៃ​​​​ក្នុង​អង្គការ​​ការពារ​សិទ្ធិ​កុមារ។

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

៩. Colin Carlson​​ បាន​​​ក្លាយ​ជា​និស្សិត​​ Uconn ដែល​​បាន​សិក្សា​​​មុខ​វិជ្ជា​បរិស្ថាន​ ​សេដ្ឋកិច្ច ​និង​ការវិវឌ្ឍន៍​ជីវវិទ្យា ​នៅ​អាយុ​​១២​ឆ្នាំ​ ហើយ​ពេល​នេះ​ គេ​បាន​កំពុង​ក្លាយ​ជា​​បេក្ខ​បណ្ឌិត PhD ​នៅ​សាកលវិទ្យាល័យ​ UC Berkeley៕

 

កុមារ​អាមេរិក​៩​​នាក់ ​​ចូលរៀន​មហាវិទ្យាល័យ​​​​អាយុ​​​​​​១២​ឆ្នាំ

 

 

ចុចអាន​៖ សហគ្រិន​​បច្ចេកវិទ្យា​វ័យ​ក្មេង​ទាំង​៨​ ​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ

ចុចអាន​៖ ក្មេង​ប្រុស​អាយុ​ត្រឹម​ ៥ឆ្នាំ​សោះ​ក្លាយ​ជា​អ្នក​ជំនាញ​ IT វ័យ​ក្មេង​បំផុត​ក្នុង​លោក​

ចុចអាន​៖ ​​មហាសេដ្ឋីពាន់លាន​ដុល្លារ​ចិន​​ ​វ័យក្មេង​​​ជាងគេ​បំផុត​​ទាំង​១០

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ businessinsider